ពិតជាពូកែដាក់ឈ្មោះឲកូនមែន! អ្នកនាង សុន ស្រីពេជ្រ ដាក់សុទ្ធតែត្រកូលរបស់នាង ហើយពីរោះទៀតគឺមានឈ្មោះ..

ពូកែដាក់ឈ្មោះឲកូនមែន អ្នកនាង សុន ស្រីពេជ្រ ដាក់សុទ្ធតែត្រកូលរបស់នាង មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម FB ប្រាកដជាបានជ្រាបខ្លះៗហើយ

ពីរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ ដែលនាងត្រូវបានគេចាត់ទុកថា​

ជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនិងគ្នានោះ គឺជួបប្រទះតែរឿងស្នេហ៍បែបបាក់ម្ដងហើយម្ដងទៀត ៕

គេចាំបានថា អ្នកនាង សុន ស្រីពេជ្រ ធ្លាប់ភ្ជាប់ពាក្យជាមួយមន្ត្រីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបែក.បាក់គ្នាទៅវិញ ។

ក្រោយមកនាងក៏បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានកាន់ដៃគ្នាចូលរោងការសាងគ្រួសារ រួមរស់ជាប្ដីប្រពន្ធអស់មួយរយៈស្រាប់តែ

ក្រោយមកពួកគេក៏បានលែងលះគ្នាវិញទៅ នៅអំឡុងពេពាក់កណ្តាលឆ្នាំ ២០២០ កន្លងផុតទៅនិង ។

ហើយជួបរឿងស្នេហាឈឺផ្សារម្ដងហើយម្ដងទៀត អ្នកនាង សុន ស្រីពេជ្រ ស្ទើរតែរៀងចាលលែងចង់បើកបេះដូងទទួលយកអ្នកណាទៀត

ដោយទុកពេលវេលាប្រឹងប្រែងរកលុយចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និងបំពេញតួនាទីក្នុងនាមជាម្ដាយផង ជាឪពុកផង ៕

ងាកមកមើលកូនប្រុសកូនស្រីទាំង ២ របស់ អ្នកនាង សុន ស្រីពេជ្រ វិញពេលនេះបានធំធាត់ឡើងមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់

ថែមទាំងប្រើប្រាស់ត្រកូលរបស់នាងទាំង ២ នាក់ ដោយកូនស្រីច្បងឈ្មោះថា ពេជ្រ មល្លិកា និង កូនប្រុសឈ្មោះថា ពេជ្រ វឌ្ឍនា !!

Leave a Reply

Your email address will not be published.