ក្រោយជួបរឿងឈឺចាប់រាប់មិនអស់ សុខ លីន មានអ្នកស្អំបេះដូង ខណៈដែលមហាជនក៏និយាយថា ពួកគេទាំងពីរសមគ្នាហើយស្អាតដូចគ្នា..(មានរូបភាពច្រើន)

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាស្គាល់តារាទីកតុកដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ឈ្មោះ សុខ លីន ដែលមានរូបសម្រស់ស្រស់សោភា


និងចូលចិត្តបង្ហោះវីដេអូរាំ ក្រលែងខ្លួនយ៉ាងសមសួនជាមួយដងខ្លួនដ៏រាងស្រឡូន មួយរយៈចុងក្រោយនេះ សង្កេតឃើញថា ទាំងរូបរាង


និងពណ៌សម្បូរហាក់ប្រែប្លែកខុសពីមុន នេះប្រហែលជាដោយសារតែតារាទីកតុករូបនេះ ចេះតែងខ្លួន រួមទាំងកែសម្ភស្សកន្លែកណាខ្លះក៏មិនដឹង។


ក្រោយពីល្បីលើបណ្តាញទីកតុកហើយ រូបនាងក៏ចាប់ផ្តើមចូលថតជាមួយវីដេអូឃ្លីបបែបកំប្លែងជាមួយក្រុមកំប្លែងនាយ ពែកមី

តែមួយរយៈចុងក្រោយនេះស្រាប់តែមិនសូវបង្ហាញខ្លួននៅលើកញ្ចក់ទស្សន៍ និងវីដេអូកំប្លែងទៀតនោះ។

បើតាមប្រភពមួយបានឲ្យដឹងថា ពេលនេះរូបនាងបានចាប់ផ្តើមកសាងជីវិតថ្មី​ដោយលក់ផលិតផលថែរក្សារសម្រស់ និងលក់

ផលិតផលអនឡាញជាមួយ ក្នុងនោះដែរក៏ឃើញនាង ថតវីដេអូស្ពតឲ្យក្រុមហ៊ុនក្នុងស្រុកផងដែរ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ​ តារាទីកតុកឈ្មោះ ផាត់ តាភូ តែងតែបង្ហាញវត្តមានគ្រប់ទីកន្លែងជាមួយ សុខ លីន ហើយជារើយៗគេសង្កេតឃើញថា បុរសម្នាក់នេះហើយតែងតែលើកទឹកចិត្ត


សុខ លីន គ្រប់ពេលវេលា ថែមទាំងផ្តល់នូវកំលាំងចិត្ត ជាពិសេសនោះ ក៏យើងឃើញថតវីដេអូឃ្លីបខ្លីៗជាមួយគ្នារាប់មិនអស់ប្រហែល

ពួកគាត់ទាំងពីរនាក់កំពុងតែមើលចិត្តគ្នា ចំនែកអ្នកលេងក្នុងបណ្តាញសង្គមទីកតុក និងហ្វេសប៊ុក ក៏និយាយថា ពួកគេសមគ្នាណាស់។

ចំនែកនាយ ភូ ក៏បានសរសេរសាររៀបរាប់ទៅកាន់ សុខ លីន ហាក់បីដូចជាបារម្ភខ្លាំង និងឲ្យសុខ លីន បំភ្លេចរឿង អតីតកាលចោលទាំងអស់ នេះជាពាក្យដែលនាយ ភូ បានសរសេរថា

ពេលខ្លះយេីងអាចសម្លឹងទៅមេីលអតីតកាលបានតែកុំរស់នៅជាមួយអតីតកាលអីព្រោះបច្ចុប្បន្នកំពុងរងចាំយេីង រឹងមាំបន្តដំណេីរទៅមុខទៀតរឿងល្អៗរងចាំយេីងនៅខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *