អីយ៉ាស្ងាត់ៗ!! លោក តា គង់ណៃ លេងមួយឈុតនេះមើលអត់ចង់ស្គាល់ ធ្វើឲផ្អើលអស់ហ្វេនៗ គ្រាន់តែឃើញភ្លាមគ្រប់គ្នាចូល Comment ថា..

សួស្ដីពុកម៉ែ បងប្អូន ក៏ដូចជាអ្នកចូលចិត្តស្ដាប់ ចាប៉ីដងវែងរបស់ លោក តា គង់ណៃ ៕ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព របស់ លោកតា ខាងក្រោមនេះ ទំាងអស់គ្នា ៖

ហើយបងប្អូនពិតជាស្គាល់ លោកតា គង់ ណៃ ជាក់ជាមិនខាន ហើយកន្លងទៅ រូបថតនេះបានចូលរួម បកស្រាយចម្រៀងមួយបទ

ជាមួយតារារ៉េបដ៏ល្បីខ្លាំង គឺលោក វណ្ណដា ដល់ថ្នាក់ធ្វើឲ្យ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿរ ៕

សូម្បីតែជនបរទេសជាច្រើនទៀត ក៏ពេញចិត្តបទចម្រៀងមួយនេះ និងនាំគ្នាស៊ែរ ព្រោងព្រាត ផងដែរ ៕

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម Facebook ជាច្រើន បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក តា គង់ណៃ

តែងខ្លួនមួយឈុតនេះ បែបសម័យ មើលទៅប្លែកភ្នែក និងទាក់ទាញខ្លាំងណាស់ ៕ ធ្វើអោយលោក ឧកញ៉ា ហេង ឡុង ដែលបានបង្ហោះរូបភាព២សន្លឹកនេះ បានភ្ជាប់សារទំាងភ្ញាក់ថា៖

( wow លោក តា គង់ណៃ ជូនបេះដូង លោកតាម្នាក់មួយៗ ) ៕ មានហ្វេសប៊ុកមួយទៀត ឈ្មោះ Kong Samay ដែលបានបង្ហោះរូបលោកតា
បានភ្ជាប់សារខ្លីមួយថា៖ ( ពុកខ្ញុំគាត់ចង់ប្តូរអាជីព ពីអ្នកចម្រៀងចាប៉ីដងវែង ហើយចង់មកធ្វើជា DJ ដឹង ) ៕

អត់ចាំយូរទេ មើលរួច ម្នាក់ៗ ចូល comment ព្រាតថា ៖ ស្រឡាញ់ពេញបេះដូង, សង្ហាជាងបងឡុងទៀត, សុភាពណាស់លោកតា, wow, បុរាណលាយសម័យ ឡូយកប់,
ជូនពរលោកតា មានសុខភាពល្អ មាំមួន អាយុវែង, ស្បែកជើង ឡូយទៀត, លោកតាលេងឈុតធំហើយ សង្ហាណាស់, មើលលោកគ្រូស្ទើរតែពុំស្គាល់ ៕

Leave a Reply

Your email address will not be published.