រំជួលចិត្តណាស់! ស្ងាត់ៗ លោក ឌួង ឆាយ បង្ហោះរូបមួយសន្លឹកជាមួយ នឹងកូនប្រុសច្បងលោក ហើយថែមទំាងនិយាយពាក្យបែបនេះថា​ (មានវីដេអូ)

គួរបញ្ជាក់ឡើងវិញបន្តិចដែរថា កាលពីពេលកន្លងទៅ ដោយសារតែ ការរស់នៅ មិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តចែកផ្លូវគ្នា

និងយល់ព្រមលែងលះគ្នាដាច់ស្រាច់ ជាផ្លូវការហើយនោះ ក៏បានធ្វើអោយ មហាជនទូទៅមិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿរ និងមិននឹកស្មានដល់ ទាល់តែសោះ ៕

លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប

កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ គេហៅ អូនភឺល ៕

ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ លោក ឌួង ឆាយ បានទៅជួបកូនទំាង 3 និងតែងតែនាំពួកគេ ដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ

ដោយមានការយកចិត្តទុកដាក់ពីលោក ជាមួយអនាគតភរិយា និងអ្នកម្តាយលោកផងដែរ ដែលមើលទៅពិតជាពោរពេញដោយភាពកក់ក្តៅណាស់ ៕

ក្នុងនោះដែលកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបានបង្ហោះរូបភាពមួយសន្លឹក ថតជាមួយ កូនប្រុសច្បង រួចនិយាយ ទំាងរំជួលអារម្មណ៍ថា

(ទោះបី ប៉ា រវល់ការងារខ្លាំងប៉ុណ្ណា ឬ មិនបាននៅក្បែរកូនៗ ដូចពីមុន ក៏ប៉ាមិនដែល ខកខានតាមដានសុខភាព និងព្យាបាលជំងឺកូនប្រុសច្បងប៉ាដែរ) ៕

ដរាបណាមាន ប៉ា នៅមានជីវិត កូនត្រូវតែខិតខំតស៊ូ ប៉ាគ្មានថ្ងៃបោះបង់ ក្តីសង្ឃឹម លើកូនទេណាកូនមាសឪពុក ៕
សូមអរគុណ បងប្អូន ពូមីង ទាំងអស់គ្នាដែលតែងតែជួយជូនពរ និងអាណិតស្រលាញ់កូនប្រុសច្បងខ្ញុំ ៕

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាព និងវីដេអូ ដែលលោកបានផ្តល់ភាពកក់ក្តៅសម្រាប់កូនៗទំាងបី របស់លោក ឌួង ឆាយ ៖