ធ្លាប់មើលនៅល្អមើលណាស់!! ទើបដឹង នីកូ និង លី ចាន់សីហា ធ្លាប់ជាគូសម្តែងដ៏ស័ក្តិសមកាលពីកុមារក្នុងរឿង​..(មានវីដេអូ)

មហាជនអ្នកនិយមគាំទ្រ និង ទស្សនាខ្សែភាពយន្តភាគបុរាណ រឿងព្រេង ឬ បែបអក្សរសីល្ប៍ កាលពីប្រមាណជាជាង ១០ ឆ្នាំ ២០

ឆ្នាំមុន ប្រាកដជាធ្លាប់បានទស្សនានូវការសម្តែងរបស់​តារាចម្រៀងល្បីឈ្មោះ នីកូ ជាក់ជាមិនខាន ដោយកាលនោះចំណោមខ្សែភាពយន្ត

ជាច្រើន មានខ្សែភាពយន្តមួយ លោក នីកូ បានសម្តែងរួមគ្នាជាមួយនឹងអ្នកនាង លី ចាន់សីហា គឺរឿង «ចៅស្រទបចេក»

លោក នីកូ និង អ្នកនាង លី ចាន់សីហា ត្រូវបានសម្តែងជាតួអង្គឯកកាលពីកុមារភាពដោយ លោក នីកូ សម្តែងជាតួអង្គ ទេពវង្សកុមារ ឬ ចៅស្រទបចេក រីឯអ្នកនាង លី ចាន់សីហា

សម្តែងជាតួអង្គ កេសរមាលា ។កាលនោះដែរ ទោះជាអាយុប្រមាណជា ១០ ឆ្នាំ ក្តី តែលោក នីកូ និង អ្នកនាង លី ចាន់សីហា ត្រូវបានមហាជនអ្នកទស្សនា បានលើកសរសើរពីទេពកោសល្យនៃការ

សម្តែងរបស់កុមារា កុមារី ទាំង ២ យ៉ាងខ្លាំង ហើយមកទល់ពេលនេះខ្សែភាពយន្ត «ចៅស្រទបចេក»

ដែលមានការសម្តែងដោយតារាស្រីប្រុសខាងលើនេះ ក៏នៅតែបន្តមានអ្នកទស្សនាដូចដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *