អានហើយ រំជួលចិត្តណាស់! ស្ងាត់ៗ លោក ឌួង ឆាយ បានបង្ហោះរូបមួយសន្លឹកជាមួយ នឹងកូនប្រុសច្បងលោក ហើយនិយាយទំាងរំជួលចិត្តបែបនេះថា.. (មានវីដេអូ)

ឃើញហើយរំជួលចិត្តណាស់ ស្ងាត់ៗ លោក ឌួង ឆាយ បានបង្ហោះរូបមួយសន្លឹកជាមួយ នឹងកូនប្រុសច្បងលោក ហើយនិយាយទំាងរំជួលចិត្តបែបនេះថា (មានវីដេអូ)

គួរបញ្ជាក់អោយដឹងឡើងវិញបន្តិចដែរថា៖ កាលពីពេលកន្លងទៅ ដោយសារតែ ការរស់នៅ មិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្តចែកផ្លូវគ្នា

និងយល់ព្រមលែងលះគ្នាដាច់ស្រាច់ ជាផ្លូវការហើយនោះ ក៏បានធ្វើអោយ មហាជនទូទៅមិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿរ និងមិននឹកស្មានដល់ ទាល់តែសោះ។

លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត

និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ គេហៅ អូនភឺល។ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ លោក ឌួង ឆាយ បានទៅជួបកូនទំាង 3 និងតែងតែនាំពួកគេ ដើរលេងលំហែកាយ ទៅតាមទីកន្លែងជិតឬឆ្ងាយ

ដោយមានការយកចិត្តទុកដាក់ពីលោក ជាមួយអនាគតភរិយា និងអ្នកម្តាយលោកផងដែរ ដែលមើលទៅពិតជាពោរពេញដោយភាពកក់ក្តៅណាស់។

ក្នុងនោះដែលកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបានបង្ហោះរូបភាពមួយសន្លឹក ថតជាមួយ កូនប្រុសច្បង រួចនិយាយ ទំាងរំជួលអារម្មណ៍ថា
(ទោះបី ប៉ា រវល់ការងារខ្លាំងប៉ុណ្ណា ឬ មិនបាននៅក្បែរកូនៗដូចពីមុន ក៏ប៉ាមិនដែលខកខានតាមដានសុខភាព និងព្យាបាលជំងឺកូនប្រុសច្បងប៉ាដែរ) ។

ដរាបណាមាន ប៉ា នៅមានជីវិត កូនត្រូវតែខិតខំតស៊ូ ប៉ាគ្មានថ្ងៃបោះបង់ ក្តីសង្ឃឹម លើកូនទេណាកូនមាសឪពុក។ សូមអរគុណមន្ទីរ Sunrise Japan Hospital Phnom Penh Phnom Penh ដែលបានជួយពិនិត្រ

និងយកចិត្តទុកដាក់ទៅលើកូនប្រុសច្បងខ្ញុំជាពិសេស តែងតែជួយសំរួលពិនិត្រ កូនប្រុសច្បងខ្ញុំ នៅថ្ងៃចុងសប្តាហ៍ដោយដឹងថា តុលាការបានសំរេចផ្តល់ សិទ្ធិរៀងរាល់ចុងសប្តាហ៍ដល់ខ្ញុំ ដើម្បីមើលថែកូន។

សូមអរគុណ បងប្អូន ពូមីង ទាំងអស់គ្នាដែលតែងតែជួយជូនពរ និងអាណិតស្រលាញ់កូនប្រុសច្បងខ្ញុំ។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាព និងវីដេអូ ដែលលោកបានផ្តល់ភាពកក់ក្តៅសម្រាប់កូនៗទំាងបី របស់លោក ឌួង ឆាយ ៖

Leave a Reply

Your email address will not be published.