ពិតជាកម្រណាស់! ប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលនៅ…. (មានវីដេអូ)

យោងតាមទំព័រហ្វេសប៊ុករបស់ WCS Cambodia បានឲ្យដឹងថា អ្នកភូមិពូចារ រស់នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង

ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើ នៅភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមាកាលពីចុងខែតុលា កន្លងទៅ។

នៅពេលបានឃើញហ្វូងដំរីទាំងនេះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយ

បានថតសកម្មភាពសត្វដំរីទាំងនេះ ពេលពួកវាកំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។

ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ប៉ុន្តែមានការប៉ាន់ប្រមាណថា ដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ហើយការប្រទះឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅ

ច្រើនដូចនេះ គឺជាករណីកម្រណាស់។គួរឲ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទី


ជម្រក ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។

ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនេះ ក៏មានអារម្ភមិនសប្បាយចិត្ត និងរអ៊ូរទាំថា

សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ៕

ប្រភព៖ WCS Cambodia

Leave a Reply

Your email address will not be published. Required fields are marked *