សឹងមិនគួរឱ្យជឿរថា! សត្វតោដ៏ធំមួយក្បាលនេះត្រូវបានបុរសម្នាក់ជួយសង្គ្រោះតាំងពីនៅតូច ពេលនេះអ្នកទាំងពីរបានក្លាយជាមិត្តដ៏អស្ចារ្យចឹងសោះ..

សត្វតោនេះចូលចិត្តអោបបុរសដែលបានជួយសង្គ្រោះនាងកាលពីនាងនៅក្មេង។ ការដឹងគុណរបស់នាងគឺធំធេងណាស់ ។
អ្នកអភិរក្ស Valentin Gruener បានជួយសង្គ្រោះសត្វតោឈ្មោះ Sirga នៅពេលដែលនាងនៅក្មេង។

ថ្ងៃនេះនាងមានអាយុ 9 ឆ្នាំ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានក្លាយជាមិត្តដ៏អស្ចារ្យ ។
សត្វតោដ៏ធំមួយក្បាលនេះត្រូវបានគេជួយសង្គ្រោះក្នុងឆ្នាំ ២០១២ ពេលនាងឈឺ និងគ្មានម្តាយ ។

ពេលវេលាបានកន្លងផុតទៅ ការស្គាល់គ្នារវាងអ្នកទាំងពីរបានបង្កើតចំណងមិត្តភាព មិនគួរឱ្យជឿរជាក់ថា អ្នកទាំងពីរបានក្លាយជាមិត្តដ៏អស្ចារ្យ ។
អ្នកទាំងពីរដើរលេង និងលេងបោកចំបាប់ និងថែមទាំងហែលទឹកជាមួយគ្នានៅឯគម្រោង Modisa Wildlife ដែលមានទីតាំងនៅ Grassland Reserve ក្នុងប្រទេស Botswana ជាកន្លែងដែល Valentin និងដៃគូរបស់គាត់ Sarah រស់នៅ ។

“ខ្ញុំគិតថា Sirga គិតថាខ្ញុំជាមិត្តល្អបំផុត។ នាងចូលចិត្តឱបខ្ញុំយ៉ាងស្និតស្នាលខ្លាំងណាស់ ។ នាងអង្អែលក្បាលខ្ញុំច្រើនដូចឆ្មាក្នុងផ្ទះចឹង» Valentin បានប្រាប់ Mail Online ។
“Sirga មិនដែលឆេវឆាវជាមួយខ្ញុំទេ ប៉ុន្តែខ្ញុំមានការគោរពយ៉ាងខ្លាំង ចំពោះអំណាចដែលនាងមាន ។ ខ្ញុំប្រាកដថានាងដឹងថាខ្ញុំខុសគ្នាខ្លាំងណាស់» ។

សត្វតោកើតមកបន្ទាប់ពីឪពុកម្តាយរបស់នាងត្រូវបានគេចា.បខ្លួន និងផ្ទេរទៅកាន់ជំរុំស្តារ នីតិសម្បទាសម្រាប់ការសម្លាប់សត្វផ្សេងៗដូចជា គោ ក្របី ។
គម្រោងសត្វព្រៃ Modisa ត្រូវបានបង្កើតឡើងដោយ Valentin និងមានគោលបំណងអភិរក្ស 7,500 ហិកតាសម្រាប់ជាប្រយោជន៍ដល់សត្វនៅក្នុងព្រៃទាំងអស់ ។
លើសពីនេះ Valentin ក៏ផ្តល់កន្លែងស្នាក់នៅ សម្រាប់ភ្ញៀវដែលចង់ពិសោធនៅក្នុង ព្រៃអាហ្រ្វិក បន្តិចទៀតដែល ។

Leave a Reply

Your email address will not be published.