លើកទី10ហើយ!! ដែលឪពុកអង្វរកូនស្រីកុំឱ្យធ្វើរឿងនេះ តែចុងក្រោយកូនស្រីនៅតែមិនស្ដាប់ រហូតឪពុកបង្ហោះសារ និងវីដេអូនៅលើហ្វេសប៊ុកថា…

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ខណៈដែលយុវតីជាសិស្សសាលាម្នាក់នេះ ព្រោះតែសេ.ពគប់មិត្តភក្តិមិនល្អ វក់នឹងការដើរលេងសប្បាយ ភ្លេចការរៀនសូត្រ

ពេលឪពុកម្តាយស្តីបន្ទោសតិចតួច ក៏មួម៉ៅក្តៅចិត្តទាមទារចុះចេញពីផ្ទះ ទៅរស់នៅជាមួយមិត្តភក្តិ ទោះជាឪពុកម្តាយលើកហេតុផលមកពន្យល់ និងអង្វរកយ៉ាងណា

ក៏កូនស្រីមិនខ្ចីស្តាប់ ទើបឪពុកម្តាយដាច់ចិត្តថតបង្ហោះលើហ្វេសប៊ុក ហើយផ្ដាំថា (ទុកជាមេរៀនសម្រាប់ក្មេងស្រីផ្សេងៗទៀតកុំឱ្យយកគំរូតាមអោយសោះ) ។

យុវតី ដែលវក់នឹងការសប្បាយភ្លើតភ្លើន រហូតដល់ទាមទារចុះចេញពីផ្ទះទៅរស់នៅជាមួយមិត្តភក្តិនោះ សូម្បីតែឪពុកម្តាយហាមឃាត់ និង អង្វរកយ៉ាងណា ក៏មិនខ្ចីស្តាប់រូបនេះ

មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ ប្រហែលមានវ័យចន្លោះ ពី១៤ទៅ១៥ឆ្នាំប៉ុណ្ណោះ។

បើតាមរយៈវីដេអូឃ្លីបខ្លី រយៈពេល២នាទី និង០៧វិនាទី ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលមុននោះ បុរសជាឪពុករបស់យុវតីដែលទាមទារចុះចេញពីផ្ទះ
បានរៀបរាប់ទាំងអួលដើមកថា៖ មិនមានអីទេថ្ងៃនេះ មានតែសុំផ្ញើរឃ្លីបវីដេអូនេះ ដើម្បីឱ្យកូនខ្មែរទាំងអស់ចេះដឹង

និងជួយមើលផងនេះហើយ កូនដែលមិនចេះស្តាប់ដំបូន្មានម៉ែឪ ដើរលេង ទៅរៀនមិនដែលចូលសាលា ដើរតែលេងរហូត គេចពីម៉ែឪប្រដៅ រត់ទៅចោលមិនចូលផ្ទះខឹងម៉ែឪ
ធ្វើម៉េចឥឡូវបើគេមិនស្តាប់ គេចង់ចុះចេញពីផ្ទះ ទោះខំប្រដៅឃាតយ៉ាងណាក៏មិនព្រម នេះជាលើកទី១០ហើយដែលយើងអង្វរនាង ឥឡូវនាងមិនស្តាប់ទេ យើងធ្វើជាឪគេ

វាលំបាកដល់ថ្នាក់ហ្នឹងមែន នេះហើយជាកម្មរបស់យើង ដែលខំបង្កើតមកហើយតែបែរជាមិនស្តាប់ដំបូន្មានយើង ធ្វើម៉េចឪពុកម្តាយតែងតែស្រលាញ់កូន ហើយគឺជាទុក្ខលំបាករបស់ម៉ែឪ

ម៉ែឪមានតែទុក្ខប៉ុណ្ណឹង កូនគេដើរសប្បាយ ឪពុកម្តាយគិតពីកូន បារម្ភពីកូន តែកូនមិនដែលមានអារម្មណ៍ថាគិតពីម៉ែឪវិញទេ ។

គិតតែការសប្បាយមិនចូលសាលា ហើយឥឡូវចុះចេញពីផ្ទះទៅតាមមិត្តភក្តិរបស់ខ្លួនទៀត ខ្ញុំក៏អស់ជម្រើសដែល ខ្ញុំជាឪពុកគ្មានពាក្យអ្វីឃាត់ទៀតទេ គ្រាន់តែចង់ផ្ញើវីដេអូឃ្លីបនេះសុំកុំឱ្យកូនខ្មែរទាំងអស់

ធ្វើតម្រាប់តាមនាងអី កុំឱ្យឪពុកម្តាយមានអារម្មណ៍ឈឺចាប់ក្នុងចិត្ត ខំចិញ្ចឹមយើងតាំងពីបាតជើងក្រហមរងាល រហូតដល់ប៉ុននឹងហើយ ។

ខ្ញុំសូមអរគុណ និងសូមផ្ញើរពាក្យទាំងនេះជូនដល់កូនខ្មែរទាំងអស់កុំយកតម្រាប់តាមអោយសោះត្រូវជៀសអោយផុត មុនធ្វើអ្វីត្រូវគិតដល់ឪពុកម្ដាយដែលនៅផ្ទះផង..!!

Leave a Reply

Your email address will not be published.