សូមបងប្អូនជួយទិញគាត់ផង!! គាត់ខំតស៊ូបម្រើជាតិ ៣៦ ឆ្នាំ ឥឡូវចូលនិវត្តន៍ហើយ ចាប់យករបរនេះចិញ្ចឹមជីវិត…

ហ្វេសប៊ុក៖ មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស៊ីម ជឹម បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម

បន្ទាប់ពីអ៊ំស្រីចូលរួមបម្រើបម្រើការងាររដ្ឋមានតួនាទីជាប៉ូលិសចរាចរអស់រយៈពេល ៣៦ ឆ្នាំហើយ ។

ដោយគិតចាប់តាំងពីអ៊ំស្រីចូលបម្រើការជាជាប៉ូលិសចរាចរចាប់តាំងពីឆ្នាំ ១៩៨៥ រហូតមកទល់ឆ្នាំ ២០២១ នេះ មានរយៈពេល ៣៦ ឆ្នាំមកហើយ ហើយនៅឆ្នាំនេះជាឆ្នាំដែលត្រូវចូលនិវត្តន៍បន្ទាប់ពីត្រូវ

លាឈប់ពីការងារអ៊ំស្រីក៏បានបរកបមុខរបរមួយសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ គឺជាអ្នកលក់ប្រហិតចៀនតាមរទះវិញម្តង ដែលមានទីតាំងស្ថិតនៅគល់ស្ពាន៧មករា ក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដូចមានការលើកឡើងរបស់អ៊ំស្រីថា

«ខ្ញុំចូលបម្រើការងារមកដល់បច្ចុប្បន្ន ៣៦ ឆ្នាំហើយ ដល់ឆ្នាំចូលនិវត្តន៍ឆ្នាំ ២០២១ នេះហើយ ក៏នៅជំនាញ ១ ទៀតគឺមុខរបរលក់ដូរ សូមបងប្អូនកូនក្មួយជួយទិញផងណា» ។

មហាជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបានឃើញសារខាងលើនេះហើយ បានស៊ែចែករំលែកបន្តគ្នាពីមួយទៅមួយ

អមដោយពាក្យជូនពរអ៊ំស្រីឱ្យលក់ឆាប់ដាច់ ហើយមានអ្នកគាំទ្រកាន់តែច្រើនផងដែរ ៕

ប្រសិនបើបង​ប្អូន​ដែលចង់ជួយ​ ឬជួយទិញ​អ៊ុំ​ស្រីសូម​ទាក់ទង​ ទៅ​គាត់​ផ្ទាល់​តាមលេខ​ទូរស័ព្ទ​នេះ​ 093395161
ប្រភព ៖ ស៊ីម ជឹម

Leave a Reply

Your email address will not be published. Required fields are marked *