ជួយស៊ែរលើកទឹកចិត្តគាត់ផង!! នេះជាស្នារដៃកូនខ្មែរ ដែលបានកែរច្នៃ ខ្ចៅអោយក្លាយទៅជារូបចម្លាក់ស្អាតៗប្លែកៗជាច្រើនរូបដូចជា…

មានការចាប់អារម្មណ៏ជាខ្លាំង នៅស្នារដៃកូនខ្មែរម្នាក់ដែលបានកែរច្នៃខ្ចៅអោយក្លាយទៅជារូបចម្លាក់ប្លែកៗជាច្រើន៖ ក្រៅពីមន្ត្រីរាជការ បម្រើការងារនៅវិទ្យាស្ថានជាតិអប់រំ លោក អ៊ូ វណ្ណឌី
គឺជាសិល្បៈករសូន្យរូបផ្នែកចម្លាក់ទំនើប ដ៏ល្បីល្បាញមួយរូប ដែលលោកបានធ្វើឱ្យមហាជនបានស្គាល់ពីស្នាដៃ ការច្នៃប្រឌិត និង ទេពកោសល្យរបស់លោក

ក្នុងការធ្វើរូបចម្លាក់ផ្សេងៗ ពីគ្រឿងបន្លាស់ម៉ូតូ រថយន្ត និង សម្ភារផ្ទះបាយចាស់ៗ ឱ្យចេញជារូបផ្សេងៗបានយ៉ាងស្រស់ស្អាត និង ទាក់ទាញបំផុត។

លោក អ៊ូ វណ្ណឌី គឺជាអតីតនិស្សិតសិល្បៈសូន្យរូបផ្នែកចម្លាក់ទំនើប នៅមហាវិទ្យាល័យសិល្បៈសូន្យរូប (សាលារចនា ក្បែរព្រះបរមរាជវាំង) ដែលលោកបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០០៥។ ពេលជួបជាមួយ (ប្រជាប្រិយ) លោក អ៊ូ វណ្ណឌី បានមានប្រសាសន៍ថា ខ្ញុំចាប់ផ្តើមធ្វើរូបចម្លាក់នេះ ចាប់តាំងពីឆ្នាំ ២០០៣មកម្ល៉េះ ដោយនៅក្នុងឆ្នាំ ២០០២មានអង្គការមួយ បានទាក់ទងសិស្សពីសាលាសូន្យរូប យកទៅបង្រៀនផ្សារដែក កាត់ដែក ស្លដែក។


កាលពីចាប់ផ្តើមធ្វើមុនដំបូង គឺយើងចាប់ផ្តើមធ្វើរូបផ្សេងៗពីកាកសំណល់ជាតិផ្ទះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ជាមួយ អង្គការ PEASE Art Cambodia ដែលខ្ញុំបានធ្វើការនៅក្នុងអង្គការនោះ រយៈពេល៤ឆ្នាំ ទើបចប់គម្រោង។


បន្ទាប់មក យើងមានគម្រោងមួយទៀតរបស់ជប៉ុន ដែលយើងបានធ្វើនាគរាជ និង ការអភិវឌ្ឍន៍នៅខេត្តបាត់ដំបង ដែលពួកខ្ញុំបានធ្វើ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។


លោក អ៊ូ វណ្ណឌី បានបន្តទៀតថា ខ្ញុំបានចាប់ផ្តើមធ្វើខ្លួនឯង ជាពីរដំណាក់កាល ដោយនៅឆ្នាំ ២០១៧ -២០១៨ ខ្ញុំបានធ្វើម្តង ប៉ុន្តែមិនទាន់មានការគាំទ្រ ខ្ញុំក៏បានផ្អាកទៅវិញទៅ ទើបនៅដើមឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ ទើបខ្ញុំចាប់ផ្តើមធ្វើរូបធំៗដើម្បីឱ្យមានការចាប់អារម្មណ៍ពីមហាជនវិញ។ រូបដែលខ្ញុំចាប់ផ្តើមធ្វើឡើងវិញនោះគឺ រូបព្រះពុទ្ធ បដិមា ដែលធ្វើពីស្ពាន ឱ្យសណ្ឋាគារមួយនៅខេត្តព្រះសីហនុ។


បន្ទាប់មកទៀត ស្ថានទូតបារាំងបានចាប់អារម្មណ៍ជាមួយស្នាដៃខ្ញុំ ក៏បានហៅខ្ញុំចូលរួមតាំងពិព័រនៅស្ថានទូត ខ្ញុំក៏បានធ្វើរូបគោព្រៃមួយមានកម្ពស់២,៥០ម៉ែត្រ និងបណ្តោយ៣ម៉ែត្រ,បន្ទាប់មកទៀតខ្ញុំបានធ្វើរូបផ្សេងៗទៀតប្រហែលពី ១៥ទៅ ២០រូបទៀត ដើម្បីចូលរួមតាំងពិព័រ នៅវិទ្យាស្ថានបារាំង។ បន្ទាប់ពីខ្ញុំចាប់ផ្តើមធ្វើរូបឡើងវិញ នៅក្នុងឆ្នាំ ២០៩ រហូតមកដល់ពេលនេះគឺ

មានរូបចំនួន ២៧រូប ភាគច្រើនជារូបធំៗ ដែលមានកម្ពស់ចាប់ពី ២,៥០ម៉ែត្រឡើងទៅ។ ក្នុងចំណោមរូបទាំងអស់នោះគឺភាគច្រើនយើងធ្វើពីគ្រឿងបន្លាស់ម៉ូតូចាស់ៗ គ្រឿងបន្លាស់ឡានខ្លះ គ្រឿងសម្ភារផ្ទះបាយខ្លះ!!

Leave a Reply

Your email address will not be published.