ជារឿងដែលកើតឡើងក្នុងគ្រួសារមួយ៖ ពេលស្វាមីហត់ពីធ្វើការមកដល់ផ្ទះវិញ ខឹងប្រពន្ធមិនចេះរៀបចំ តែពេលឃើញក្រដាសមួយ
ស្រាប់តែស្រក់ទឹកភ្នែកអាណិតខ្លោចចិត្តទាំងមិនដឹងខ្លួនបុរសជាច្រើននៅមិនទាន់ទទួលស្គាល់ថា កិច្ចការផ្ទះជារឿងស្មុគស្មាញមួយ ក៏ព្រោះតែមិនធ្លាប់ឆ្លងកាត់ ឬធ្វើខ្លួនឯងដោយផ្ទាល់។
នារីស្ទើរគ្រប់រូប បានធ្លាក់ខ្លួនដូចជាអ្នកបម្រើ បន្ទាប់ពីរៀបការមានកូនរួច ប៉ុន្តែពេលខ្លះ ប្ដីបែរជាមិនយល់ចិត្ត ហើយថែមទាំងបន្ទោសនាងទៀត។
ជាក់ស្ដែង នៅក្នុងគ្រួសារមួយ ពេលបុរសជាប្ដីមកពីធ្វើការវិញ ស្រាប់តែខឹងប្រពន្ធ ព្រោះតែឃើញសភាពរញ៉េរញ៉ៃទាំងក្នុងផ្ទះ និងលើតុទទួលទានបាយប៉ុន្តែក្រោយអានក្រដាសមួយសន្លឹក ស្រាប់តែ ប្ដូរចិត្តអាណិតនាងវិញ។
ដំបូងឡើយ ប្ដីប្រពន្ធមួយគូនេះ ជាអ្នកធ្វើការដូចគ្នា ហើយមិនធ្លាប់ទាស់ទែងប្រឆាំងគ្នារឿងការងារផ្ទះឡើយ ព្រោះជួយគ្នាធ្វើទាំង២នាក់។
ចំណែកបាយម្ហូបច្រើនតែទទួលទាននៅហាង ឬទិញពីក្រៅស្រាប់ៗ ព្រោះមិនអាចធ្វើទាន់ពេលវេលា។
រំលងបាន ២ឆ្នាំ ពួកគេទទួលបានចំណងដៃ កូនប្រុសម្នាក់ ហើយបុរសជាប្ដីក៏បានសម្រេចចិត្ត ឱ្យប្រពន្ធឈប់ធ្វើការ ដើម្បីមើលថែកូនតែម្ដង ដោយខ្លួនជាអ្នករ៉ាប់រងចំណូលតែម្នាក់។
ចាប់តាំងពីប្រពន្ធឈប់ពីការងារមក ប្ដីចេះតែយកលេសថាធ្វើការច្រើនជាងមុន ដើម្បីរកលុយ ដោយមិនជួយការងារផ្ទះឡើយ។ ពេលកូនអាយុបាន ៣ឆ្នាំកាន់តែរពឹស នារីជាប្រពន្ធកាន់តែហត់ខ្លាំង ណាមើលកូនផង ណាបោសផ្ទះ រៀបចំបាយម្ហូប បោកសំលៀកបំពាក់ប្ដីផង ១០០ជំពូក ធ្វើតាំងពីព្រឹករហូតដល់ល្ងាច។ ក្រៅពីនេះ នៅមានការងារផ្ទះជាច្រើនទៀត ដែលត្រូវធ្វើជាប្រចាំរាល់ថ្ងៃ រហូតនាងសម្រេចចិត្តកត់ក្រដាសកុំឱ្យភ្លេច។
មានថ្ងៃមួយ ប្ដីមកពីធ្វើការវិញនៅម៉ោង ៧យប់ដូចសព្វមួយដង ហើយក៏ឡើងទៅប្ដូរសំលៀកបំពាក់ឃើញដូចនេះ ប្ដីហាក់មានអារម្មណថាខឹងប្រពន្ធយ៉ាងខ្លាំង ព្រោះគិតថាមិនចេះរៀបចំផ្ទះសោះ។ប្ដីអង្គុយនៅតុបាយ រង់ចាំប្រពន្ធរៀបចំសព្វគ្រប់ ដោយមិនមាត់កឡើយ ប៉ុន្តែទឹកមុខពោរពេញដោយការមិនសប្បាយចិត្ត។ ពេលប្រពន្ធរៀបចំបាយម្ហូបរួច ក៏អង្គុយចុះមុខប្ដី ដើម្បីទទួលទានជាមួយគ្នា។
ក្រឡេកមើលទៅប្ដី ឃើញមិនមាត់ក ស្មានតែមិនសប្បាយចិត្តព្រោះការងារ ប្រពន្ធក៏ធ្វើជាញញឹមញញែមរួសរាយដាក់ រួចនិយាយថា៖ បង តោះញាំបាយ ថ្ងៃនេះអូនធ្វើម្ហូបច្រើនណាស់ កុំគិតរឿងការងារច្រើនពេកណា។ ប្ដីលឺបែបនេះ ក៏និយាយតវិញបែបធ្ងន់សំឡេងថា៖ ឆ្ងល់ណាស់ រាល់ថ្ងៃធ្វើអីខ្លះ? ម៉េចមិនចេះរៀបចំផ្ទះឱ្យស្អាតបាតតិចទៅ។ មកពីធ្វើការហត់ ឃើញចឹងទៀត គ្មានអារម្មណ៍បាយទឹកអីទេ។ សម្ដីនេះ ដូចកាំបិតចាកចំ បេះដូងនារីជាប្រពន្ធ។ នាងទម្លាក់ទឹកមុខ ប្រែពីញញឹម ទៅជាស្រពាប់ស្រពោន កែវភ្នែកពោរពេញដោយទឹករលីងរលោងរកធ្លាកចុះ។
ដីមកពីធ្វើការដល់ផ្ទះ! ស្តីឲ្យប្រពន្ធថាមិនចេះរៀបចំផ្ទះសម្បែង តែឃើញក្រដាស់១សន្លឹកយកអាន ទើបស្រក់ទឹកភ្នែកមិនដឹងខ្លួន…
