ប្រភពពីស្រុកគេ៖ អ្នកណាមិនស្គាល់តារាចម្រៀងស្រីស្រស់ ចេះក្បាច់ការ៉ាត់ទេនេះ ជាតារាចម្រៀងមួយរូប ដែលមិនត្រឹមតែមានទឹកដមសម្លេងយ៉ាងពីរោះនោះទេ
នាងថែមទាំងមានក្បាច់រាំដ៏រស់រវើក និងមានការលេងខ្លួនដ៏ស៊ិចស៊ី ដែលអាចទាក់ទាញប្រជាប្រិយភាព ពីទស្សនិកជន កាន់តែច្រើន។
ដោយឡែក ក្រៅពី មានសមត្ថភាពច្រៀង ព្រមជាមួយនឹងក្បាច់រាំ ដែលមានស្ទាយ៍ប្លែកៗហើយ តារាស្រីរូបនេះ
ថែមទាំងមានទេពកោសល្យមួយបន្ថែមទៀត ដែលនោះ គឺជា សមត្ថភាព ក្នុងកាលេងកីឡាប្រដាល់ដែលត្រូវបាន
ហ្វេនៗជាច្រើនដឹងថា នេះគឺជាចំណង់ចំណូលចិត្តមួយទៀតរបស់នាង ក្រៅពីអាជីពជាអ្នកចម្រៀង។
លើសពីនេះទៅទៀត ថ្មីៗនេះ រឹតតែធ្វើ់ឲ្យហ្វេនៗកាន់តែមានភាពរំជើបរំជួល ដោយនាងបានបង្ហោះវីដេអូមួយនៅក្នុង បណ្ដាញសង្គម ដែលបានបង្ហាញខ្លួនជាមួយនឹង
រ៉ូបខ្លីដ៏ប្រណិត ពាក់ស្បែកជើងកែងខ្ពស់ ព្រមទាំងបង្ហាញពីសមត្ថភាព ក្នុងការលេងកីឡាប្រដាល់ ដោយលើកជើងទាត់ដាក់ ដែលធ្វើឲ្យហ្វេនៗមើលឃើញពីចំណុចសំខាន់ ស្ទើរតែទាំងអស់ផងដែរ