ជិតបានឃើញមុខកូនហើយ ! កម្រឃើញ លោកជំទាវ ស៊ន សៀវម៉ី បង្ហាញរូបកំពុងពពោះបែបនេះណាស់ មើលទៅស្រស់ស្រាយដល់ហើយ រួចប្រាប់យ៉ាងខ្លីថា “ថតហើយ…” (មានរូបភាពច្រើនទៀត)

សូមរំលឹកឡើងវិញបន្តិចផងដែរថា លោកជំទាវ ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។


សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីលោកជំទាវកែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស


នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។


មកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេន តែមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែ


ប៉ុណ្ណោះ ជាពិសេសមើលទៅ អ្នកទំាងពីរ ពិតជាសប្បាយរីករាយ ខ្លាំងតែម្តង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។ចំណែកកាលពីថ្ងៃទី ០៥ ខែ


សីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ សៀវម៉ី បង្ហាញរូបដែលកំពុងពពោះ មើលទៅមុខស្រស់ស្រាយណាស់ រួចអមសារខ្លីមួយថា “ថតហើយចូលផ្ទះវិញ 3កុំ3កាពារ”។


ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនភ្ញាក់ព្រឺត រួចចូល comment ថា ៖ ជូនពរសំណាងបង, ជូនពរសុខភាពល្អ ទាំងម្តាយ និងកូន, ប៉ុន្មានខែហើយ ជំទាវ សៀវម៉ី ស្អាតសមគ្នាណាស់, មុខធំ


ជាងពោះទៀត។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ លោកជំទាវ សៀវម៉ី ទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *