មួយគ្រួសារជួបរឿងដ៏អស្ចារ្យក្រោយពេល យកក្រវិលកំប៉ុងស្រាបៀរ ទៅដូរអ្នកលក់បាន ១៨ កំប៉ុង ហើយក៏បានគាស់មកត្រូវ រង្វាន់ឡាន លេខរៀងទី 84 តែម្ដង។
គ្រួសារនេះ មានមេគ្រួសារឈ្មោះ លោក រ៉ើន សារ៉ាត់ រស់នៅក្នុងឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់តែងតែពិសារ ស្រាបៀរនេះ ជាមួយគ្រួសារ ១ យួរ ២ ជារៀងរាល់បាយថ្ងៃត្រង់។
ពេលត្រឡប់មកពីធ្វើស្រែចំការវិញ គាត់តែងតែយកទូរស័ព្ទដៃមកលេង Facebook ហើយឃើញគេចែករំលែកពីការត្រូវរង្វាន់ លុយ ម៉ូតូធំ និង ឡាន មិនចេះដាច់ ពេលពិសារម្តងៗតែងតែនាំគ្នា អ៊ុតក្រវិល ហើយនិយាយថា ឡានៗ តែមិនដូចចិត្តសោះចេញមក ១ កំប៉ុង ៦ កំប៉ុង ៥ $ ឬ ២កំប៉ុង។
មុនពេលត្រូវរង្វាន់ ចំពេលថ្ងៃនោះជាថ្ថៃអាទិត្យផង ក៏នាំបងប្អូនចាប់មាន់ចាប់ទាធ្វើម្ហូបញ៉ាំជុំគ្នា ក៏ទៅទិញ ១កេស។ ក្រោយពីញ៉ាំអស់ ១កេសហើយ ក៏យកក្រវិលទៅដូរអ្នកលក់ចំនួន ១៨ កំប៉ុង ដើម្បីមកបន្តកម្មវិធី ស្រាប់តែពេលនោះក៏គាស់ត្រូវ ឡានតែម្តងទៅ។ បើនិយាយពីអារម្មណ៍វិញ ត្រជាក់ចុងដៃចុងជើង និយាយមិនចេញ រត់អោបប្រពន្ធកូន ហើយស្រែក ហូរអស់ម៉ាក់ផ្ទះ ផ្អើលចង់អស់មួយភូមិ តាម៉ឺន។
សូមជម្រាបថា អ្នកលក់ស្របៀរ ដល់អ្នកឈ្នះរង្វាន់ នឹងទទួលបាន រង្វាន់ផងដែរ។ រង្វាន់យក្ស ស្របៀរនេះ គឺ ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។ រង្វាន់ជាច្រើនពីស្របៀរនេះ កំពុងស្ថិនៅលើទីផ្សាក្បែរដៃរបស់លោកអ្នក។
រាល់អតិថិជន ដែលមានសំណងឈ្នះរង្វាន់ពីស្របៀរ សូមរក្សាទុកទាំងក្រវិល និងសំបកកំប៉ុងដើម្បីប្តូរយករង្វាន់។
សំណាងណាស់គ្រួសារនេះ! យកក្រវិលកំប៉ុងស្រាបៀរទៅដូរបានប៉ុន្មានកំប៉ុងសោះ ស្រាប់តែគាស់មកត្រូវឡាន១គ្រឿងទៀត..(មានវីដេអូ)
