ពិតជាចិត្តល្អកម្រមានមែន!! ម្ចាស់ហាងកាហ្វេមួយកន្លែង បានបាញ់លុយជូនវិញ ក្រោយភ្ងៀវញាំកាហ្វេ អស់តែ ១៧,០០០រៀល តែច្រឡំបា​​ញ់​លុយឲ្យ ១៧,០០០ដុល្លារ…

យោងតាមគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះថា Horn Tu បានរៀបរាប់ថា៖ ឡើងភ័យ បងប្រុសញាំកាហ្វេអស់តែ 17000៛ គាត់ផ្ញើរជាដុល្លា 17000$ ពិនិត្យមើលឃើញឡើងភ័យជំនួសគាត់

សំខាន់គាត់អត់ដឹងទៀតនឹង តែខ្ញុំបានផ្ញើរត្រលប់ជូនគាត់វិញអស់ហើយ ,អ្វីៗមិនមែនជារបស់ខ្ញុំ្ញមិនទទួលទេ សុខចិត្តក្រ 😊😊😊ហើយម្ចាស់ហ្វេសប៊ុកខាងលើក៏បាន រៀបរាប់បន្ថែមទៀតដែរថា៖

🙏ខ្ញុំសូមរៀបរាប់លំអិតរឿងព្រឹកមុិញបងមកញាំកាហ្វេហើយគាត់ផ្ញើរច្រលំលុយដុល្លា 17000$ ក្រែងអ្នកខ្លះគាត់គិតថាខ្ញុំសម្តែង អោយគេចាប់អារម្មណ៍ ៖ មិនដែរចង់ល្បី បើចង់ល្បីផុសក្នុង pag coffee របស់ខ្ញុំបាត់ហើយបាទ 😊

__ ពីតំបូងបងប្រុសគាត់ជិះ pass app មក ហើយគាត់អត់មានលុយរាយអោយពូ pass app ព្រោះគាត់មានតែលុយដុល្លាក្រដាស់ 10$ ហើយពូ pass app ក៏គាត់អត់មានលុយអាប់ដែរ ចឹងបងប្រុសគាត់ក៏ កុម្មង់ ice Latte 1កែវ ហើយ

អោយលុយខ្ញុំមុនដើម្បីយកលុយអាប់អោយពូ pass app តែព្រឹកពេកខ្ញុំមិនទាន់លក់បានលុយសំរាប់អាប់អោយគាត់ទេ ពេលនុងខ្ញុំក៏សួរបងប្រុស pass app អស់ប៉ុន្មាន ?គាត់ថា 12000រៀល ខ្ញុំក៏ថាចឹងបងយកលុយខ្ញុំសិនទៅ 12000រៀល អោយពូសិនទៅ ហើយមុិចៗចាំបងបាញ់ ABA អោយខ្ញុំក៏បាន ។

គាត់ក៏ញាំកាហ្វេ ជាមួយបាយប្រអប់គាត់យកមក ញាំហើយគាត់ក៏អោយខ្ញុំគិតលុយសរុប ( ពូ pass app 12000រៀល + កាហ្វេ 5000រៀល = 17000រៀល តែគាត់ច្រលំផ្ញើរលុយដុល្លា17000$ មកហើយគាត់សួរខ្ញុំថាបានឃើញលុយ

ហើយឫនៅ? ខ្ញុំឆ្លើយតប … ទូរស័ព្ទខ្ញុំនៅក្នុងហោ់ប៉ាវខោ ចាំខ្ញុំឆែកមើលសិនបង ដល់ខ្ញុំបានឆែកមើលហើយមិនចាប់អារម្មណ៍ក៏ឆ្លើយតបទៅគាត់ ឃើញហើយបង តែខ្ញុំឆ្ងល់លុយខ្មែរណាចេញជា USD 17000 គាត់ក៏ដើរចេញទៅ ខ្ញុំក៏សួរគាត់ បង បង បងផ្ញើរលុយមកច្រើនម្លេះ ?

គាត់ក៏ឆែកមើលហើយ ក៏លាន់មាត់ថា អូ៎ !!! ខ្ញុំច្រលំ ខ្ញុំសូមទោស តើបងផ្ញើរមកវិញបានទេ ? ខ្ញុំថាបងកុំភ័យ មិនមែនជាលុយរបស់ខ្ញុំ ខ្ញុំមិនទទួលយកទេ 😊 ហើយខ្ញុំក៏ transfer ត្រលប់ទៅគាត់ភ្លាមៗ តែមិនចេញ ព្រោះ app ABA តម្រូវអោយ បំពេញលេខកូដសម្ងាត់ ប្រហែលមកពីលុយច្រើនពេកទេដឹង ? ខ្ញុំមិនដឹងបំពេញយ៉ាងមុិចក៏បញ្ចូលលុយ cellcard 2$ ដើម្បីខលសួរពត៍មានពីបុគ្គលធនាគា ABA ហើយក៏បានផ្ញើរចេញអោយគាត់វិញគ្រប់ចំនួន 17000$

🙏😊 ( អំពើល្អអាចដុះលូតលាស់បានគ្រប់ទីកន្លែង ចំណែកអំពើអាក្រក់វិញអាចដុះបានតែកន្លែងអាក្រក់ប៉ុណ្ណោះ )

សុខចិត្តក្រ ក៏មិនយករបស់គេ ៚ 😍😍😍 ខ្ញុំមិនបកស្រាយទៀតឡើយ ទុកអោយពេលវេលាជាអ្នកឆ្លើយតបអោយខ្ញុំទៅចុះ !

សូមអរគុណ 🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *