នេះរូបភាពដ៏កម្ររបស់ ប្រាសាទអង្គរវត្ត ពេលដែល ចាប់ផ្ដើមជួសជុលលើកដំបូង,ស្រណោះណាស់!(មានវីដេអូ)

សៀមរាប៖ ប្រាសាទអង្គរវត្ត ឬនគរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្ត សៀមរាប ដែលមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្ត។

អង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាមជ្ឈមណ្ឌលសាសនាដ៏ធំបំផុតនៅក្នុងលោក។អង្គរ ដែលមានឈ្មោះដើមថា

បរមវិស្ណុលោក ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះ

ល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី យសោធរបុរៈជាតំណាងឱ្យភ្នំសុមេរុ។

ប្រាសាទអង្គរវត្តកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ វាគឺជាប្រាសាទ

តែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់

ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃប្រទេសកម្ពុជា

បើទោះជាអង្គរ ជាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ និងរឹងមាំគង់វង្សជាងគេ បើធៀបនឹងប្រាង្គប្រាសាទផ្សេងៗក៏ដោយ ក៏ប្រាសាទនេះ ត្រូវបានជួសជុលថែទាំជាច្រើនលើកច្រើនសារពិសេសនៅសម័យលង្វែក, សម័យអាណានិគមបារាំង និងសម័យបច្ចុប្បន្ន។

ក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសកម្មភាពការជួសជុលប្រាសាទអង្គរវត្ត និង ប្រាសាទដទៃនៅអង្គរធំ នាសម័យអាណានិគមបារាំង អំឡុងទសវត្សឆ្នាំ១៩១០ ដោយប្រជាជនខ្មែរ ជាមួយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រជនជាតិបារាំង៕

Leave a Reply

Your email address will not be published. Required fields are marked *