ពិតជាសំណាងមែន!! លោតទៅជួយមនុស្សកំពុងលង់ទឹក ស្រាប់តែឡើងពីទឹកវិញបាត់លុយអស់ ទីបំផុតក៏បានលុយតបស្នងមកវិញយ៉ាងច្រើនប្រហែល…

បរទេស៖ ថ្មីៗនេះមានគេហទំព័រមួយ បានចុះផ្សាយពីរឿងរ៉ាវមួយរបស់និសិត្សវ័យជំទង់ម្នាក់ឈ្មោះ Luk ដែលរូបគេម្នាក់នេះ ចូលចិត្តទៅដើរលេងនៅកន្លែងបែបធម្មជាតិៗ ជាពិសេសនោះគឺ គាត់ចូលចិត្តការស្ទួចត្រីតែម្តង ព្រោះនៅទីនោះជាទីកន្លែងមួយងាយស្រួលសម្រាប់គាត់ផងដែរ

ដោយនៅក្បែរសាកលវិទ្យាល័យដែលគាត់កំពុងរៀនផងដែរ។ មានថ្ងៃមួយនៅពេលដែលគាត់កំពុងតែស្ទួចត្រី ស្រាប់តែគាត់បានលឺសម្លេងមនុស្សស្រែកថាជួយផងៗ នៅពេលដែលគាត់ក្រឡេកមើលទៅក្នុងទឹកនោះ ក៏បានឃើញក្មេងប្រុសម្នាក់អាយុប្រហែល 7-8 ឆ្នាំកំពុងល.ង់ទឹកមែន។

ហើយភ្លាមនោះលោក Luk ក៏មិនដឹងធ្វើម៉េចដែរដូចជាភាំងមួយសន្ទុះ ហើយភ្លាមៗនោះគាត់ក៏បានដោះស្បែកជើងគាត់ចេញ ហើយដោះ. ខោ ខាងក្រៅចេញផងដែរ ហើយក៏លោតចូលទៅក្នុងទឹកនោះតែម្តង។ ពិតជាសំណាងល្អមែន ដែលក្មេងប្រុសម្នាក់នេះនៅមិនទាន់ដា.ច់ខ្យ.ល់ ភ្លាមៗនោះក៏មានគេផ្តល់ដំណឹងជូនក្រុមគ្រួសាររបស់ក្មេងនោះ។

ពេលនោះម្ដាយរបស់ក្មេងក៏និយាយថាបើគ្មានឯងទេ កូនខ្ញុំពេលនេះប្រហែលជា បានស្លា.បបា.ត់ហើយមើលទៅ ក្រោយមកគាត់ក៏ជូនលុយទៅ Luk ថាវាមិនច្រើនពេកទេលុយប៉ុហ្នឹង ឯងសុខចិត្តប្រឈម នឹងគ្រោ.ថ្នាក់ដល់ជី.វិ.តរបស់ខ្លួនដើម្បីជួយកូនខ្ញុំ ឯងមិនស្តាយផង ហេតុអ្វីខ្ញុំត្រូវស្តាយលុយប៉ុននេះ។ ឯងយកចុះណាហើយខ្ញុំសន្យាថា នឹងរកការងារមួយឲ្យឯងធ្វើថែមទៀតផងទោះបីជាលោក Luk ជួយមនុស្សហើយបាត់លុយអស់ពីហោប៉ៅក៏ដោយ

តែគាត់ក៏ហេងវិញព្រោះ បានទទួលលុយតបស្នងមកវិញ ចំនួន 100000 បាទ ប្រហែលជា 3000$។ ដូចពាក្យចាស់លោកថាមែន ធ្វើអាក្រក់បានផលមកអាក្រក់ ធ្វើល្អបានផលមកល្អមែន..។

Leave a Reply

Your email address will not be published.