នៅចាំបានទេ? ទារិកាកម្សត់រើសពីគំនរសំរាមលើកមុន ពេលនេះអាយុ១ឆ្នាំហើយ មុខមាត់កាន់តែគួរឱ្យស្រឡាញ់…

ជឿជាក់ថាមហាជននៅមិនទាន់ភ្លេចនៅឡើយ ទាក់ទងនឹងករណីប្រទះឃើញទារកម្នាក់ត្រូវបាន​ឪពុកម្ដាយបោះបង់ចោលក្នុងគំនរសំរាម

នៅជាប់បង្គោល​ភ្លើង​មួយ​ក​ន្លែ​ង​​ក្នុងរាជធានីភ្នំពេញ កាលពីដើមខែសីហា ឆ្នាំ២០២០ កន្លងទៅ ។

ដោយជាមហាសំណាងល្អរបស់ទារិកាដ៏កម្សត់រូបនេះ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅចិញ្ចឹម ថែមទាំងមាន

ការជួយឧបត្តមជ្រោមជ្រែងជាច្រើន​ពី​សប្បុរ​ជន និងពីសំណាក់តារាល្បីៗផងដែរ ។

ដោយឡែកមកទល់ពេលនេះ ទារិការូបនេះ បានលូតលាស់ក្លាយជាក្មេងស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលមានអាយុ ១ឆ្នាំហើយ ឈ្មោះថា

ស៊ន់ ធានី ហៅថា ធានី​ម​ហា​សំ​ណាង ដោយមើលទៅក្មេងស្រីរូបនេះ កាន់តែធំកាន់តែស្អាត ប្រែពណ៌សម្បុរប្លែក មានសាច់ឈាមសស្អាតទ្រលុកទ្រលន់ មុនមាត់ស្រស់បស់គួរឱ្យក្នាញ់ ។

នេះបើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់អាណាព្យាបាល ដែលបានចិញ្ចឹមមើលថែក្មេងស្រីនេះ កន្លងមកគឺ

ពូឈីវ និងភរិយា ដែលជា​ក្រុម​យុវ​ជ​ន​​​សំរាមនោះ បានសរសេរដូច្នេះថា «រីករាយថ្ងៃកំណើតកូនស្រីប៉ាៗ កូនស្រីម៉ាក់ៗ


ជូនពរកូនមានសុខភាពល្អ ឆ្លាត និងមានសំណាងល្អរហូត»៕

Leave a Reply

Your email address will not be published. Required fields are marked *