គូស្នេហ៍កម្រ! បុរសកែភេទជាស្រី ស្រលាញ់ជាមួយគូស្នេហ៍ជា ស្រីកែភេទជាប្រុស ពេលនេះ សម្រាលបានកូនមួយដោយជោគជ័យ នឹងពោរពេញដោយសុភមង្គល…

វៀតណាម៖ បុរសដែលមានឈ្មោះថា Minh Khang បានក្លាយជា បុរស (កែភេទ) ដំបូងគេបង្អស់នៅវៀតណាម ដែលមានផ្ទៃពោះ និងសម្រាលកូនដោយជោគជ័យ ដោយទារកនេះ

ជាក្មេងស្រីដែលមានទម្ងន់ ២,៣ គីឡូក្រាម ត្រូវបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងបណ្តាលសារព័ត៌មានស្រុក។

ទោះជាយ៉ាងណាក៏ដោយ នៅពេលថ្ងៃដែលទារក កើតមក Minh Khang មានអាការៈឈឺពោះដូចស្រ្តីទូទៅ ដូច្នេះរូបលោក ត្រូវបានកើតមកដោយធម្មជាតិមិនចាំបាច់វះកាត់ទេ។

ថ្វីត្បិតដូច្នេះមែន តែទារកកើតមក ត្រូវបានចិញ្ចឹមដោយទឹកដោះគោ ខណៈព្រោះតែ ប៉ារបស់គេ មិនមានក្រពេញទឹកដោះ បន្ទាប់ពីរូបលោក បានវះកាត់កាត់ចោលជាង ១ ឆ្នាំមុនមកម្លេះ។

យ៉ាងណាមិញ ​វាត្រូវបានគេដឹងថាស្ថានភាពរបស់ Minh Khang គឺពិសេសខ្លាំងណាស់ នេះបើតាមសម្តីលោកគ្រូពេទ្យ នៅដែលរូប

លោក បានបន្សល់ទុកនូវអ្វីគ្រប់យ៉ាង តាមធម្មជាតិ ដែលលោក បានឈប់ចាក់ថ្នាំអរម៉ូនរយៈពេល ៣ ខែបន្ទាប់មក

លោកក៏សម្រេចចិត្ត យកកូន ដោយយកមេជីវិត ពីប្រពន្ធរបស់លោក ដែលប្តូរភេទដូចគ្នា។

តួយ៉ាង គូស្វាមីភរិយាប្តូរភេទមួយគូនេះ ក៏បានធ្វើឲ្យមានភាពទាក់ទាញចាប់អារម្មណ៍ ពីអ្នកនិយមលេងអ៉ីនធឺណែតផងដែរ កាលពីឆ្នាំ ខែវិច្ឆិកាឆ្នាំ ២០១៧ ជាមួយនឹងពិធីមង្គលការរបស់ពួកគេ

ដោយសារតែរឿងរ៉ាវ ប្តីប្រពន្ធអ្នកទាំងពីរ រាងចម្លែកបន្តិច ព្រោះតែ កូនកម្លោះ Minh Khang ប្តូរភេទពីស្រីទៅប្រុស ឬឯ កូនក្រមុំ Minh Anh ប្តូរភេទប្រុស ទៅស្រី៕

Leave a Reply

Your email address will not be published. Required fields are marked *