រូបចម្លាក់នាសម័យមហានគរ! ប្រវត្តិនៃការសាងសង់រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដែលធំជាងនៅប្រទេសខ្មែរយើង គឺសាងសង់ពីថ្មនេះសោះ..(មានវីដេអូ)

ប្រវត្តិនៃការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលធំជាងនៅប្រទេសខ្មែរយើង សាងសង់អំពីថ្មតាន់។

សូមរំលឹកស្នាដៃចាស់ក្នុងកំឡុងឆ្នាំ២០០២ នៅខេត្តកំពង់ធំ ស្រុកសន្ទុក ឃុំកកោះ ភូមិសំណាក ប្រហែលជា២០ឆ្នាំមុន រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលមានភ្នែន ៥ម៉ែត្រ

ត្រូវបានចាប់ផ្តើមសាងសង់អំពីថ្មតាន់ រំលឹកកាលនោះពួកយើងគ្មានឧបករណ៍ទំនើបសម្រាប់ឆ្លាក់ទាល់តែសោះ គ្មានម៉ាស៊ីនខូង ស្វាន ឬកាត់ទេ យើងប្រើប្រាស់កំលាំងមនុស្សសុទ្ធ

ប្រដាប់ដោយញញួរធំ ដែកស្បែង ដែកស្រួច ដើម្បីពុះជ្រៀកផ្ទាំងសិលាប្រវែងជាង១០ម៉ែត្រ កំរាស់ជាង៧ម៉ែត្រ វាហាក់ដូចជាយើងកំពុងតែឆ្លាក់រូបចម្លាក់ក្នុងសម័យមហានគរចឹងដែរ

កាលនោះពួកយើងហាក់បីដូចជាទទួលបានកម្លាំងពីបុព្វបុរសយើងចឹង យើងដាប់រន្ធសម្រាប់ស៊កដែកកាត់ថ្ម ដ៏វែង ហើយក្រុមជាងមានគ្នាម្តងពី៤ទៅ៦នាក់ កាន់ញញួរធំទម្ងន់ជាង១៥គីឡូក្រាម តម្រង់ជួរគ្នា លើកញញួរដំលើកក្បាលមុស

(ដុំដែកខ្លីដែលមានមុខស្រួចដូចសត្វមូសសម្រាប់ពុះជ្រៀកសិលា) ដ៏វែង ប្តូរវេនគ្នាពីព្រលឹមទល់ព្រលប់ជាង១០ថ្ងៃទើបអាចកាត់ពុះជ្រៀកផ្ទាំងសិលាដ៏ធំនេះជាពីរបាន ក្រុមជាងដែលមានគ្នាជាង២០នាក់ ដឹកនាំដោយខ្ញុំបាទ ពួកយើងបានដាប់ឆ្លាក់ដោយដៃ ដោយប្រើដែកស្រួច ដែកដាប់ កាយដី ដូយលើកសុទធតែប្រើកម្លាំងសុទ្ធសាតនិងចំណាយពេលជាង២ឆ្នាំ

ទើបសម្រេចបានរូបសំណាកព្រះមហាវិរក្សត្រកម្ពស់៥ម៉ែត្រ ទម្ងន់រាប់សិបតោននេះ យើងខ្ញុំពិតជាមានមោទនភាពណាស់ដែលត្រូវបាន លោកអ៊ុំ ខ្លូត រតនា ជ្រើសរើសជាជាងសម្រាប់ឆ្លាក់រូបមហាវិរក្សត្រដ៏ធំមហិមានេះ បច្ចុប្បន្ធរូបសំណាកព្រះមហាវិរក្សត្រនេះត្រូវបានតម្កល់នៅខេត្តសៀមរាប ម្តុំស្ពានជើងក្អែក។

ចំណែកឯការយាងព្រះអង្គពីខេត្តកំពង់ធំទៅគងនៅសៀមរាប គឺលំបាកខ្លាំងណាស់ដោយសារតែរូបធំទម្ងន់ធ្ងន់ កាលណោះយើងប្រើប្រាស់ឡានស្ទូចធន់ធំ៧៥តោន ចំនួនបីគ្រឿងដើម្បីយាងព្រះអង្គចេញពីរណ្តៅឆ្លាក់

រថយន្តសម្រាប់ដឹកធន់ធំកង់ជាង២០ ដឹកបានតែជាង១០គីឡូម៉ែត្រក៏បាក់សាក់ស៊ីជាពីរ ត្រូវផ្លាស់ប្តូររថយន្តដែលធំជាងនេះ យើងចំណាងជាងមួយសប្តាហ៍ទើបយាងព្រះអង្គដល់ខេត្តសៀមរាប។
សោកស្តាយណាស់ដែលយើងសេសសល់ឯកសារតិចតួចបំផុតអំពីដំណើរការឆ្លាក់នេះ។
ឆ្លាក់ដោយជាង ប៉ា ចាន់ណា៖ ទំនាក់ទំនងសម្រាប់ការកម្មង់ជាវរូបចម្លាក់ផ្សេងៗតាមរយៈលេខ 012 35 99 33/098 649 777 ទីតាំង ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

Leave a Reply

Your email address will not be published.