ភ្ញាក់ផ្អើលជាខ្លាំង!! ក្រោយប្រទះឃើញវត្ថុបុរាណ និងថ្មរាងដូចបំណែកសត្វដាយណូស័រ អាយុកាលរាប់រយឆ្នាំ នៅភ្នំមួយនៃប្រទេសកម្ពុជាយើង…

សហគមន៍ភ្នំទ័ពជាង នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ជាតំបន់សហគមន៍ដែលបានប្រកាសទទួលស្គាល់ និង អនុញ្ញាត ​​ឱ្យចូល​រួមក្នុងកិច្ចការពារបរិស្ថាន និង ធនធានធម្មជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមានទីតាំងស្ថិតនៅចំងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង នៃខេត្តកោះកុង ។

ថ្មីៗនេះ តាមរយៈការបង្ហោះរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម សាយ ​សំអាល់ បានបង្ហាញពីទិដ្ឋភាព ក៏ដូចជាទេសភាពនៅតំបន់

មួយនេះ ដែលមានដុំថ្មធំៗ តាំងនៅរដិបដុបជិតៗគ្នាក្បែរដើមឈើធំ
តូច លើវាលស្មៅបៃតងស្រស់ គួរឱ្យទាក់ទាញ ខណៈដែលតំបន់នេះ

ជាទីតាំងបុរាណស្ថាន ដែលធ្លាប់ត្រូវបានគេរកឃើញ ក្រឡពាង និង មឈូសដាក់ធាតុមនុស្ស មានអាយុកាល ពី ៤០០ ទៅ ៥០០ ឆ្នាំមុន ក្នុងស្រុកថ្មបាំង មួយនេះ ។

អ្វីដែលកាន់តែគួរឱ្យចា ប់ អារម្មណ៍នោះ គឺថ្មដែលដុះ រដិបរដុបនៅទីតាំងខាងលើនោះ មានរូបរាងចម្លែក គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមានស្នាមប្រេះប្រៀបបានទៅនឹងស្រការសត្វ ដែលធ្វើឱ្យមហាជននាំ

គ្នានិម្មិតស្មានថា មានរូបរាងដូចជាបំណែកនៃសត្វដាយណូស័រខណៈមនុស្សមួយចំនួនទៀតគិតថា វាគឺមានរូបរាងដូចទៅនឹងសត្វពង្រូល ដែលជាសត្វមានវត្តមាននៅលើទឹកដីកម្ពុជាយើង ៕

Leave a Reply

Your email address will not be published. Required fields are marked *