លោតទៅជួយមនុស្សកំពុងលង់ទឹក ស្រាប់តែឡើងពីទឹកវិញបាត់លុយអស់ តែទីបំផុតក៏បានទទួលលុយ 3009$ មកវិញពី…

ថ្មីៗនេះមានគេហទំព័របរទេសមួយបានចុះផ្សាយពីរឿងរ៉ាវមួយរបស់និសិត្សវ័យជំទង់ម្នាក់ឈ្មោះ Liu ដែលរូបគេម្នាក់នេះ ចូលចិត្តទៅដើរលេងនៅកន្លែងបែបធម្មជាតិ ជាពិសេសនោះគឺគាត់ចូលចិត្តការស្ទួចត្រីតែម្តង ព្រោះនៅទីនោះជាទីកន្លែងមួយងាយស្រួលសម្រាប់គាត់ផងដែរដោយនៅក្បែរសាកលវិទ្យាល័យដែលគាត់កំពុងរៀនផងដែរ។

មានថ្ងៃមួយនៅពេលដែលគាត់កំពុងតែស្ទួចត្រីស្រាប់តែគាត់បានលឺសម្លេងមនុស្សស្រែកថាជួយផងៗ នៅពេលដែលគាត់ក្រឡេកមើលក្នុងទឹកនោះក៏បានឃើញក្មេងប្រុសម្នាក់អាយុប្រហែល 7-8 ឆ្នាំកំពុងលង់ទឹកមែន។ ហើយភ្លាមនោះលោក Liu

ក៏មិនដឹងធ្វើម៉េចដែរដូចជាភាំងមួយសន្ទុះ ហើយភ្លាមៗនោះគាត់ក៏បានដោះស្បែកជើងគាត់ចេញ ព្រមជាមួយស្រាតខោខាងក្រៅចេញផងដែរ ហើយក៏លោតចូលទៅក្នុងទឹកនោះតែម្តង។ ពិតជាសំណាងល្អមែន ដែលក្មេងប្រុសម្នាក់នេះនៅមិនទាន់ដាច់ខ្យល់ ភ្លាមៗនោះក៏មានគេផ្តល់ដំណឹងជូនក្រុមគ្រួសាររបស់ក្មេងនេះ។

ពេលនោះម្ដាយរបស់ក្មេងក៏និយាយថាបើគ្មានឯងទេកូនខ្ញុំ ពេលនេះប្រហែលជាកូនរបស់ខ្ញុំបានស្លាប់បាត់ហើយមើលទៅ វាមិនច្រើនពេកទេលុយប៉ុហ្នឹង ឯងសុខចិត្តប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនដើម្បីជួយកូនខ្ញុំ ឯងមិនស្តាយផង ហេតុអ្វីខ្ញុំត្រូវស្តាយលុយប៉ុននេះ។ ឯងយកចុះណា ហើយខ្ញុំសន្យាថានឹងរកការងារមួយឲ្យឯងធ្វើថែមទៀតផង!

ទោះបីជាលោក Liu ជួយមនុស្សហើយបាត់លុយអស់ពីហោប៉ៅក៏ដោយ តែគេក៏បានលុយតបស្នងមកវិញ ចំនួន 100000 បាត ប្រហែលជា 3009$ ដូចពាក្យចាស់លោកថាធ្វើអាក្រក់បានផលមកអាក្រក់ ធ្វើល្អបានផលមកល្អមែន។

Leave a Reply

Your email address will not be published. Required fields are marked *