ប៉ុន្តែបងប្រុសនិងបងស្រី ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ទោះកាលពីកន្លងទៅមានគេរិះគន់ ស្នេហាគាត់ជាច្រើន
តែគាត់មិនបានយកចិត្តទុកដាក់នោះទេសំខាន់ពួកគាត់ស្រឡាញ់គ្នា ចិត្តនិងចិត្តមិនមែនដោយសារទឹកលុយដូចដែលគេនិយាយនោះឡើយ។
យ៉ាងណាមិញថ្មីៗនេះគេបានឃើញ បងស្រីដែលជាភរិយាគាត់បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា
តាមរយៈសាររបស់បងស្រីបានធ្វើឲ្យមហាជនមិនតិចទេដែលមានការភ្ញាក់ផ្អើល បងស្រីបានបង្ហោះសំណេរដូច្នេះថា ៖
ប្ដីសម្លាញ់រាល់ថ្ងៃនេះបងហត់ពេកហេីយ ដេីម្បីអូននឹង មិនយូរទេយេីងនឹងមានសមាជិកម្នាក់ទៀត តែអូនសែនបារម្ភពីសុខភាពបងណាស់
ពីមួយថ្ងៃទៅមួយថ្ងៃអូនដឹងថាសុខភាពបងមិនដូចមុនឡេីយ អូនមិនដែលប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិលុយនិងឡានទេ អ្វីដែលអូនចង់បាន គឺ សុខភាពល្អរបស់ប្ដីទោះបីពេលនេះយេីងពិបាកខ្លាំង
តែអូនចង់រស់នៅជាមួយបងរហូតទៅ បងខ្វះទ្រព្យធន ផ្ទះសម្បែងសម្រាប់អូន យេីងពិតគ្មានជម្រកកាយតែយេីងមាន
ជម្រកចិត្តហេីយបងមានដួងចិត្តដ៏ល្អបរិសុទ្ធសម្រាប់អូន យេីងនឹងឆ្ល.ងកា.ត់រឿងពិបាកទាំងនេះជាមួយគ្នា ថែក្សារសុខភាពរបស់បងណាប្ដីសម្លាញ់