សំណាងពិតជាមើលមិនឃើញមែន! នារីម្នាក់ក្លាយជាអ្នកមានដោយមិនដឹងខ្លួន ដោយជីវភាព កំពុងតែខ្វះខាតផង ស្រាប់តែមកប្រទះគុជមាន តម្លៃមហាសាល…(មានវីដេអូ)

សំណាងពិតជាមើលមិនឃើញមែន ស្រ្តីជនជាតិថៃម្នាក់ មានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ស្រាប់តែមិននឹកស្មានថា ចៃដន្យប្រទះឃើញគុជពណ៌ទឹក

ក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ នៅក្នុងខ្យងសមុទ្យ ដែលទិញមកបម្រុងនឹងធ្វើម្ហូបអាហារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីសំណាងរូបនេះឈ្មោះ Kodchakorn Tantiwiwatkul មកពីខេត្ត Satun ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃ ទី ៣០ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ រូបនាងបានទិញខ្យងសមុទ្រមកពីផ្សារ ក្នុងតម្លៃប្រមាណ ៧០ បាត

ហើយនាងក៏បានធ្វើការសម្អាត និង ឆ្កឹះវា ស្រាប់តែភ្លាមៗនោះ នាងបានប្រទះឃើញវត្ថុម្យ៉ាងរាងមូលពណ៌ទឹកក្រូចប្លែកៗ ដែលដំបូងនាងស្មានថាជាដុំថ្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមក នាងពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដឹងថាវាគឺជា គុជខ្យងដ៏កម្រ ដែលមានទម្ងន់រហូត ៦ ខាំ និង ប្រវែង ១.៥ សង់ទីម៉ែត្រ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីរូបនេះបានបន្តទៀតថា ដោយខ្លាចអ្នកលក់ខ្យងមកទារយកគុជនេះទៅវិញ ទើបនាងបានព្យាយាមធ្វើការលាក់បាំង តែក្រោយមក ដោយសារគ្រួសារ

នាងមានការខ្វះខាតខ្លាំង និងត្រូវការប្រាក់មកព្យាបាលឪពុក និង ម្ដាយដែលមានជំងឺមហារីក ទើបនាងសម្រេចចិត្តដាក់លក់វា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Kodchakorn បានដាក់គុជខ្យងនេះលក់ជាសារធារណៈនៅថ្ងៃទី ១៨ ខែ មីនា​ ឆ្នាំ ២០២១ នេះ ហើយសង្ឃឹមថានឹងមានអ្នកទិញឳ្យតម្លៃសមរម្យផងដែរ ។

យ៉ាងណាមិញ នាងមិនមែនជាមនុស្សទីមួយទេ ដែលបានរកឃើញគុជខ្យងនេះទេ​ តែនាងពិតជាមានសំណាងណាស់ ដែលបានមកជួបវា ស្របពេលគ្រួសារកំពុងតែខ្វះខាតបែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *