អាណិតណាស់ទាំងកូនទាំងម្ដាយ! កើតជាមនុស្សប្រុសនិងគេដែរមិនគួរលើកដៃ វា.យមនុស្សស្រីដែលទន់ខ្សោយចឹងទេ ថោកទាបណាស់…

យកគ្នាដើម្បីជួយគ្នាទៅវិញទៅមកមិនមែនយកមកដើម្បីប្រើ.អំ.ពើហ.ង្សាទេ មុនហ្នឹងធ្វើអ្វីត្រូវគិតឲច្បាស់ មនុស្សមិនមែនសត្វទេ កើតជាមនុស្សប្រុសទោះមនុស្សស្រីខុសប៉ុណ្ណា

ក៏មិនត្រូវលើកដៃនិងប្រើកំលាំងបាយលើនាងដែរ ត្រូវចាំថាយើងមានម្តាយជាស្រីយើងមានប្អូនស្រីយើងមានបងស្រី បើសិនគេធ្វើបាបឬវាយប្អូន

ឬបងស្រីរបស់យើងតើយើងមានអារម្មណ៍យ៉ាងណា ចឹងហើយកុំប្រើតែអារម្មណ៍ខឹងមួយឆាវធ្វើអោយខ្លួនឯងមានវិប្បដិសារី គេក៏ចេះស្រលាញ់បងប្អូនគេ យើងក៏ចេះស្រលាញ់បងប្អូនយើង

ចឹងហើយជួបគ្នាហើយស្រលាញ់គ្នាហើយចេះអត់ឱនអោយគ្នាទៅវិញទៅមកទៅ ជីវិតយើងនិងមានក្តីសុខនិងសុភមង្គលហើយ មិនចាំបាច់មានទ្រព្យស្តុកស្តមបានមានក្តីសុខនោះទេ

ក្តីសុខ គឺកើតចេញពីប្តីប្រពន្ធចេះយល់ចឹត្តគ្នា និងស្រលាញា់គ្នាអត់ឱនអោយគ្នា (កើតជាមនុស្សប្រុសនិងគេដែរ ខ្ញុំមិនលើកដៃវាមនុស្សដែលទន់ជ្រាយជាងយើងទេ!)

Leave a Reply

Your email address will not be published.