រវល់តែសប្បាយចូល KTV ឱបស្រីក្រៅពេលប្រពន្ធកំពុងពពោះជិតគ្រប់ខែ ពេលមកវិញហ៊ានបោះសម្តីដាក់ប្រពន្ធបែបនេះទៀត…!!!

ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយស្ត្រីម្នាក់បានចែករំលែករឿងផ្ទាល់ខ្លួនរៀបរាប់អំពី​ ប្តីតែងតែទៅផឹកស៊ីជាមួយមិត្តភ័ក្តិចូលច្រៀងខារ៉ាអូខេ ឱបស្រីឲ្យលុយធីបស្រីខាងក្រៅមិនចេះស្ដាយញើសឈាមខំរក

ពេលមកផ្ទះវិញស្រវឹងជោកជាំ បែររករឿងប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែទាំងគ្មានហេតុផល។ជាក់ស្តែង យោងតាមគណនីមួយសុំមិនបញ្ចេញឈ្មោះ ជាប្រពន្ធរងទុក្ខព្រោះប្ដីប្រមឹក បានសរសេររៀបរាប់ពីការឈឺចាប់របស់នាងពេលដែលប្តីមិនយល់ចិត្ត និងចូលចិត្តប្រើពាក្យថាបែកគ្នា ពេលប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែផងនោះថា ៖​​ ថ្ងៃមួយពួកយើងបានឈ្លោះគ្នា ខ្ញុំបានខឹងគាត់ដោយសារតែគាត់ដើរលេងជាមួយមិត្តភក្តិ ហើយទុកខ្ញុំចោល។

ខ្ញុំមានផ្ទៃពោះជិតសម្រាលកូនទៅហើយ គាត់នៅតែទៅដើរលេង ផឹកស៊ី KTV ជាមួយមិត្តភ័ក្តិគាត់ទៀត ពេលត្រឡប់មកផ្ទះវិញស្រវឹងជោកខ្លួន ហើយថែមទាំងចំណាយប្រាក់កាសឲ្យស្រីកំដរគាត់ច្រៀងនោះអស់មួយចំនួនទៀត។

ពួកយើងបានប្រកែកគ្នាយ៉ាងខ្លាំងៗ គាត់បាននិយាយថា ជីវិតអាពាហ៍ពិពាហ៍គ្មានអីអស្ចារ្យទេ គ្រាន់តែជាខ្សែចងរឹតសេរីភាពគាត់តែប៉ុណ្ណោះ។ខ្ញុំបានត្រឹមតែយំ គាត់ក៏ស្រែកឲ្យខ្ញុំទៀតថា បើគិតថានៅជាមួយគ្នា ចេះតែឈ្លោះ ចេះតែយំ ហើយមិនសប្បាយចិត្តរៀងៗខ្លួន អញ្ចឹងលែងគ្នាចុះ កុំឲ្យថាខ្ញុំយកអ្នកឯងមកធ្វើបាប។

ហើយគាត់និយាយទៀតថា ដឹងថាហេតុអី ប្រុសៗចូលចិត្ត ក្បត់ចិត្តប្រពន្ធទេ ដឹងថាហេតុអីប្រុសៗទៅរកស្រីៗខាងក្រៅទេព្រោះប្រពន្ធរស់នៅជាមួយយូរៗទៅ គួរឲ្យធុញទ្រាន់ ឯស្រីៗនៅខាងក្រៅទាំងនោះពួកនាងចេះលួងលោម ចេះថ្នាក់ថ្នមចិត្តកាយ ឲ្យគេសប្បាយចិត្ត ចំណាយលុយលើពួកនាងបន្តិចបន្តួចគ្មានអីត្រូវស្តាយទេ។ ហើយប្តីខ្ញុំនិយាយថា ពួកនាងៗទាំងនោះ សុទ្ធតែមានបន្ទុកក្នុងគ្រួសារ ឪពុកម្តាយក្រីក្រ ទើបនាងជ្រើសរើសធ្វើបែបនេះ។

ជីវិតដែលគួរឲ្យអាណិតម៉េចក៏ប្រពន្ធគ្រប់រូបសុទ្ធតែចិត្តចង្អៀតបែបនេះ? គ្មានប្តីណាចង់រស់នៅជាមួយប្រពន្ធមានចិត្តចង្អៀតបែបនេះទេ? សួរថា តើសម្ដីទាំងនោះគួរតែបានឮចេញពីមាត់ប្តីរបស់យើងដែរទេ?ហេតុអ្វីអ្នកដែលស្រែកដាក់យើង ជាមនុស្សប្រុស ដែលពីមុនធ្លាប់តាមស្រលាញ់យើង ធ្លាប់សន្យាជាមួយយើងថានឹងធ្វើល្អជាមួយយើង ស្រលាញ់គ្នាអស់មួយជីវិតទៅវិញ?ពេលគាត់និយាយថា យើងបិទសិទ្ធិសេរីភាពរបស់គាត់ គឺគាត់មិនដែលយល់ទេថា តើនៅពេលយើងក្លាយជាប្រពន្ធនរណាម្នាក់ តើយើងអាចទៅរកមិត្តភ័ក្តិដើរលេង ផឹកស៊ី មើលកុនជាមួយមិត្តភក្តិចោលផ្ទះ ចោលប្តីទេ?

អត់ទេ មិនអាចទេ!ប្រពន្ធក៏ចេះអផ្សុក ចេះធុញ ចេះហត់ដែរ ឬមួយគ្រាន់តែចង់ឲ្យប្តីនៅកំដរប្រពន្ធជជែកគ្នាលេង នាំប្រពន្ធទៅកំសាន្ត ឬញាំអីនៅខាងក្រៅ ប៉ុណ្ណឹងគឺជាការបិទសិទ្ធសេរីភាពឬ?

ពេលប្រពន្ធពរពោះ ចាញ់កូនតាំងពីខែទី១ រហូតដល់ថ្ងៃកើត តើប្រុសៗយល់ថា រឿងនេះវាធម្មតាៗមែនទេ?ថ្វីត្បិតតែវាជាធម្មជាតិ តែមនុស្សស្រីជាប្រពន្ធគ្រប់រូប ប្រើកម្លាំងតស៊ូ ខ្លាំងបំផុតរហូតដល់ថ្ងៃកើត សួរថាដើម្បីអី?មានន័យអី?គ្មានអីទាំងអស់ ជីវិតមួយនេះគឺសម្រាប់បូជាចំពោះប្តី។

ដើម្បីកូនរបស់ប្តី តែប៉ុណ្ណឹងឯង ដូច្នេះតើការមើលថែរក្សាប្រពន្ធពរពោះនេះ ជាបន្ទុកធ្ងន់ឬ?គាត់និយាយថា ស្រីៗនៅខាងក្រៅគួរឲ្យអាណិតពួកគេគ្មានជម្រើសទើបគេធ្វើបែបនេះ?

បើពិនិត្យឲ្យដិតដល់ពួកនាងកំដរគេផឹកស្រា១កែវ ២កែវ ក៏អាចរកចំណូលបានហើយ ថែមទាំងត្រូវបានប្រុសៗលួងលោម ឱបរឹត តែប្រពន្ធនៅផ្ទះ លាងចាន លាងឆ្នាំង បោសផ្ទះ អ៊ុតខោអាវ ដាំបាយធ្វើម្ហូប សួរថាឯណាប្រាក់ឈ្នួល?១ថ្ងៃៗ មិនហ៊ានស៊ីមិនហ៊ានចាយ មិនថាលុយប្តីឲ្យ ឬលុយរកបានខ្លួនឯង សន្សំដើម្បីកូន ដើម្បីគ្រួសារ តើនេះមិនគួរឲ្យអាណិតទេឬ?

ពេលឈ្លោះគ្នាម្តងៗ ខ្ញុំតែងតាំងចិត្តថា ត្រូវតែលែងលះគ្នា ខ្ញុំមិនរស់នៅជាមួយមនុស្សដែលបំផ្លាញទឹកចិត្តខ្ញុំរាល់ថ្ងៃបែបនេះទេ តែនៅពេលដែលគាត់ថើបខ្ញុំ និយាយសុំទោសខ្ញុំ ធ្វើអោយចិត្តរបស់ខ្ញុំទន់ដូចតៅហ៊ូ។

ខ្ញុំចង់នៅក្បែរគាត់បែបនេះរហូត ចំនុចនេះហើយ ដែលប្តីជាច្រើនតែងយកទុកក្នុងចិត្តថា ពេលប្រពន្ធខឹង លួងលោមតិចតួច គឺបាត់ហើយ ដូច្នេះហើយទើបចេះតែមានកំហុសដដែលៗ

កើតឡើងម្តងហើយ ម្តងទៀត រហូតអស់មួយជីវិត ឬអ្នកខ្លះរហូតដល់ពេលដែលដាច់ចិត្តបែកគ្នាមែនទែន​។ សូមអរគុណសម្រាប់ការអាន និងចែករំលែក!!

Leave a Reply

Your email address will not be published.