សូមជួយស៊ែរគាំទ្រផងបងប្អូន! ផលិតផលជនពិការ ដែលបានកែច្នៃផ្លែដូងទុំ ទៅជាទ្រនាប់ជើងស្រកីដូងយ៉ាងស្រស់ស្អាត…

សូមជួយស៊ែរគាំទ្រផងបងប្អូន! ផលិតផលជនពិការ ដែលបានកែច្នៃផ្លែដូងទុំ ទៅជាទ្រនាប់ជើងស្រកីដូងយ៉ាងស្រស់ស្អាតCoCo de Takeo Cambodia គឺជាអង្គការសប្បុរសធម៌ដែលបានជួយ

ដល់ជនពិការ គ ថ្លង់ ក្រីក្រ និងស្រ្តីដែលបានឈប់រៀនឱ្យមានការងារធ្វើតាមរយៈការចូលកែច្នៃនូវវត្ថុធាតុដើមដែលមាននៅក្នុងស្រុក។

ក្នុងនោះ មានគម្រោងជាច្រើនត្រូវបានបង្កើតឡើងដូចជា គម្រោងសិប្បកម្មតម្បាញត្រូវបង្កើតឡើងនៅឆ្នាំ២០០៤ គម្រោងផលិតស្ករគ្រាប់ដូង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ (នៅកន្លែងផ្សេងៗគ្នា) តែក្នុងឆ្នាំ២០១៩ គម្រោងសិប្បកម្មកែច្នៃដូងត្រូវបានបង្កើតឡើងរួមគ្នាទាំងអស់នៅកន្លែងតែមួយ។

សូមបញ្ជាក់ថា ក្នុងគម្រោងទាំងនេះ គឺជាកម្មវិធីរបស់ព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ ក្រោមស្នាដៃរបស់លោក អភិបាលអូលីវីយេ អភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ដែលមានលោក មាគ ស៊ន ជាប្រធានមណ្ឌល ហើយទីតាំងមណ្ឌលសិប្បកម្មនេះ នៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងនោះផងដែរ CoCo de Takeo Cambodia មានរបស់របរកែច្នៃជាច្រើន​ផ្នែក ដូចជា៖ ផ្នែកកាត់ដេរ ផ្នែកតម្បាញ៖ ក្រណាត់សូត្រ/អំបោះ ក្រមាសូត្រ/អំបោះ ហូល ផ្នែកធ្វើស្ករ

គ្រាប់ដូង ផ្នែកកែច្នៃធ្វើសាប៊ូនិងប្រេងដូង និង ផ្នែកកែច្នៃអាហារ ផ្នែកកែច្នៃគ្រឿងអលង្ការ និងផ្នែកកែច្នៃស្បែកជើងជាដើម។លោក មាគ ស៊ន ប្រធានមណ្ឌលតំណាងឱ្យ CoCo de Takeo Cambodia បានរៀបរាប់ថា ដោយឃើញពីសក្ដានុសពលនៃដំណាំដូងនៅខេត្តតាកែវមានការដាំដុះច្រើន

និងស្របពេលដែលស្រ្តីខ្វះខាត និងជនពិការគរថ្លង់ ជាច្រើនរូបគ្មានការងារធ្វើ លោកអភិបាលអូលីវីយេ និងលោក មាគ ស៊ន់ ប្រធានផលិតកម្ម ព្រមទាំងសហការីទាំងអស់បានរកឃើញវិធីកែច្នៃជាច្រើនប្រភេទចេញពីផ្លែដូងទុំ។

លោក មាគ ស៊ន លើកឡើងថា ដូងទុំអាចយកមកកែច្នៃបានច្រើនប្រភេទ ដោយសាច់ដូង អាចយកទៅធ្វើជា ខ្ទិះដូងនិងប្រេងដូង លលាដូងអាចយកទៅកែច្នៃជាគ្រឿងអលង្ការផ្សេងៗ

សម្បកដូងអាចយកទៅកិនធ្វើជាជីកំប៉ុស្ដិ៍ និងសរសៃក្នុងសម្បកដូងអាចយកមកត្បាញធ្វើគាជាកម្រាលជូតជើង ទ្រនាប់ជើង ឬកម្រាលបានយ៉ាងស្អាតល្អផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ CoCo de Takeo Cambodia ថែមទាំងមានតម្បាញ និងកាត់ដេរនូវក្រមាសូត្រ ក្រមាអំបោះ ហូល ផលិតសាប៊ូ ជាដើម។លោក បានបន្ថែមទៀតថា ដូងភាគច្រើនគឺប្រមូលទិញក្នុងខេត្តតាកែវទាំងមូលមិនមាននាំចូលពីក្រៅប្រទេសឡើយ។ លោកសង្គត់ធ្ងន់ថា៖

«ទ្រនាប់ជើងស្រកីដូង គឺមានគុណភាពល្អ ជាប់រឹមមាំបានយូរ មិនចាញ់ទឹក សរសៃដូងរឹងជាប់បានល្អ មិនងាយសឹកឡើយនៅលើបាតនៃទ្រនាប់ជើងនេះគឺប្រៀបដូចជាច្រាសសម្អាតជើងបានស្អាតល្អណាស់ ហើយនូវពេលដើរគឺដូចមានអ្នកធ្វើសរសៃឱ្យបាតជើងយើងអញ្ចឹង»។

ចំពោះតម្លៃរបស់ទ្រនាប់ជើងស្រកីដូងនេះ មានចាប់បី ១២ដុល្លារ ១៥ដុល្លារ និងថ្លៃជាងនោះទៀត។ លោកបានបញ្ជាក់តម្លៃ មានបងប្អូនខ្លះថា ថ្លៃ ក៏ប៉ុន្តែបើគិតបច្ចេកទេសនៃការផលិតគឺពិបាកខ្លាំងណាស់ទំរាំចេញជាទ្រនាប់ជើងស្អាតដូច្នេះ។

គួរបញ្ជាក់ផងដែរថា លោក​ មាគ ស៊ន បានផ្ដាំផ្ញើ៖ «ឱ្យខ្មែរយើងគាំទ្រផលិតកែច្នៃរបស់ខ្មែរឱ្យបានទូលំទូលាយ ដើម្បីលើកទឹកចិត្តដល់ជនពិការ និងស្រ្តីដែលកំពុងខ្វះខាតតាមរយៈការជួយចែករំលែកទៅអ្នកផ្សេងទៀត និងជួយជាវផលិតផលដែលពួកគាត់បានផលិតផង»។

ប្រសិនបើបងប្អូនចង់ជួយគាំទ្រនិងទិញផលិតផលដែលបានរៀបរាប់ខាងលើ សូមទំនាក់ទំនងផ្ទាល់ទៅកាន់ផេក CoCo de Takeo Cambodia ឬតាមរយៈលោក មាគ ស៊ន ប្រធានផលិតកម្មផ្ទាល់៖ ០១០៩៥៦២៥០៕

Leave a Reply

Your email address will not be published. Required fields are marked *