រន្ធត់ណាស់! តារា IG ហុងកុង ម្នាក់រវល់តែថត Selfie ច្រើនពេករហូតរអិលជើងធ្លាក់ជ្រុះ…

ហុងកុង៖ ស្ត្រីជាតារា Instagram​ហុងកុងម្នាក់ បានបាត់បង់ជីវិតភ្លាមក្រោយពីនាងបានរអិលជើងធ្លាក់ទៅក្នុងជ្រោះ ក្នុងអំឡុងឡើងភ្នំ។

យោងតាមសារព័ត៏មាន HK01 ស្ត្រីខាងលើវ័យ ៣២ឆ្នាំ កំពុងតែឡើងភ្នំកម្សាន្តក្បែរជ្រោះ Tsing Dai ជាមមិត្តភក្តិ កាលពីថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

ដោយពួកគេបានចេញដំណើរកម្សាន្តទៅទីតាំងខាងលើ នៅម៉ោង១១ថ្ងៃត្រង់។ តាមប្រភពព័ត៍មានដដែលបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល៥ ល្ងាច Cheung ត្រូវបានគេជឿងថា ជ្រុលជើងរអិលធ្លាក់ជ្រុះ ខណៈនាងថតរូប Selfie ខ្លួនឯង បន្ទាប់មកនាងក៏ធ្លាក់ទៅក្នុងល្អាងទឹកដែលមានជម្រៅ ៥ម៉ែត្រ។

ភ្លាមៗនោះ មិត្តភក្តិរបស់នាង បានទូរស័ព្ទទៅផែ្នកសេវាបន្ទាន់។ នៅពេលអ្នកជួយសង្គ្រោះមកដល់កន្លែងកើតហេតុនោះ ហើយបានជួយសង្គ្រោះនាង តែយ៉ាងណា នាងមិនបានឆ្លើយតបនោះទេ។

ក្រោយមកទៀត តារា Instagram ស្រីរូបនេះ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ​ទៅកាន់មន្ទីរពេទ្យ Pamela Youde Nethersole Eastern នៅខេត្ត Chai Wan ជាកន្លែងដែលនាងត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត។

Sophia Cheung បានចែករំលែករូបភាពរបស់នាងជារៀងរាល់ថ្ងៃ នៅលើបណ្តាញសង្គម Instagram ដែលមានអ្នក Follower រហូតទៅ ៨,០០០ នាក់។

ក្នុងនោះដែរ ពីមុននាង​ធ្លាប់ធ្វើដំណើរឡើងភ្នំល្បីរបស់ហុកកុងដូចជា ភ្នំ Sunset Peak, Tai Yan និងភ្នំ Pineapple និង ជាមនុស្សចូលចិត្តស្រលាញ់ជាមួយការកម្សាន្តឡើងភ្នំនេះតែម្តង។

ជាមួយគ្នានេះ រូបនាងល្បីល្បាញ និង ត្រូវបានគេស្គាល់ថាជាតារា Instagram ក្លាហាន ដែលបញ្ចេញរូបភាពពោរពេញដោយការប្រថុយប្រថាន និង ព្រឺព្រួចជាទីបំផុត៕ ប្រភព៖ Mothership SG

Leave a Reply

Your email address will not be published. Required fields are marked *