សូមជួយលេីកទឹកចិត្តគាត់ផង! ផ្ទុះការចាប់អារម្មណ៏ខ្លាំង នៅស្នារដៃកូនខ្មែរម្នាក់ដែលបានកែរច្នៃ ខ្ចៅអោយក្លាយទៅជារូបចម្លាក់ប្លែកៗជាច្រេីន…

ក្រៅពីមន្ត្រីរាជការ បម្រើការងារនៅវិទ្យាស្ថានជាតិអប់រំ លោក អ៊ូ វណ្ណឌី គឺជាសិល្បៈករសូន្យរូបផ្នែកចម្លាក់ទំនើប ដ៏ល្បីល្បាញមួយរូប

ដែលលោកបានធ្វើឱ្យមហាជនបានស្គាល់ពីស្នាដៃ ការច្នៃប្រឌិត និង ទេពកោសល្យរបស់លោកក្នុងការធ្វើរូបចម្លាក់ផ្សេងៗពីគ្រឿងបន្លាស់

ម៉ូតូ រថយន្ត និង សម្ភារផ្ទះបាយចាស់ៗឱ្យចេញជារូបផ្សេងៗបានយ៉ាងស្រស់ស្អាត និង ទាក់ទាញបំផុត ។

លោក អ៊ូ វណ្ណឌី គឺជាអតីតនិស្សិតសិល្បៈសូន្យរូបផ្នែកចម្លាក់ទំនើប នៅមហាវិទ្យាល័យសិល្បៈសូន្យរូប( សាលារចនា ក្បែរព្រះបរមរាជវាំង) ដែលលោកបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០០៥ ។

ពេលជួបជាមួយ «ប្រជាប្រិយ» លោក អ៊ូ វណ្ណឌី បានមានប្រសាសន៍ថា ខ្ញុំចាប់ផ្តើមធ្វើរូបចម្លាក់នេះ ចាប់តាំងពីឆ្នាំ

២០០៣មកម្ល៉េះ ដោយនៅក្នុងឆ្នាំ ២០០២មានអង្គការមួយ បានទាក់ទងសិស្សពីសាលាសូន្យរូប យកទៅបង្រៀនផ្សារដែក កាត់ដែក ស្លដែក ។

កាលពីចាប់ផ្តើមធ្វើមុនដំបូង គឺយើងចាប់ផ្តើមធ្វើរូបផ្សេងៗពីកាកសំណល់ជាតិផ្ទះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ជាមួយ អង្គការ PEASE Art Cambodia ដែលខ្ញុំបានធ្វើការនៅក្នុងអង្គការនោះ រយៈពេល៤ឆ្នាំ ទើបចប់គម្រោង ។

បន្ទាប់មក យើងមានគម្រោងមួយទៀតរបស់ជប៉ុន ដែលយើងបានធ្វើនាគរាជ និង ការអភិវឌ្ឍន៍នៅខេត្តបាត់ដំបង ដែលពួកខ្ញុំបានធ្វើ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ។

Leave a Reply

Your email address will not be published. Required fields are marked *