ចូលរួម អបអរសាទរគ្រប់គ្នា ក្រោយដឹងថា អតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវ និងជាម្ចាស់ម្រោងធំៗជាច្រើនទៀត ហើយថ្ងៃនេះបាន…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទំាងបង្ហាញក្តីត្រេកអរ និង

ចូលរួម អបអរសាទរ ក្រោយឃើញ អតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជា លោកជំទាវ និងក្លាយ ជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត។

លោក អ៊ឹម ជីវ៉ា បានញ្ជាក់បន្ថែមថា “Wow មិនសសើរមិនបាន ស្ងាត់ៗអតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជា លោកជំទាវ និងក្លាយ ជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត!

ថ្ងៃនេះខ្ញុំបាទមកចូលរួមពិធីបុកគ្រឹះ គម្រោងផ្ទះល្វែង កែវ ពិសិទ្ធ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលជារបស់ ពិធីការិនី គឺ លោកជំទាវ ឈិន ច័ន្ទធារី និងលោកឧកញ៉ា កែវ ពិសិទ្ធ ដែលគម្រោងបើកលក់ដំបូងនេះ គឺមានចំនួនជិត៤០០ល្វែង ។

កន្លងមកតារារូបនេះ គឺមានអាជីកម្មជាច្រើន ក្នុងដៃ ហើយមិនសូវជាចង់ប្រាប់អ្នកណាអោយដឹងទេ ដោយសារ ពេលបញ្ចេញទៅកុំអោយគេថាយើងអួត ណាមួយទៀតចង់នៅស្ងប់ស្ងាត់ ។

អតីតពិធីការិនីរូបនេះ បាននិយាយថា ចំពោះការបើកលក់គម្រោងដំបូងនេះ គឺផ្ទះ១ល្វែង គឺចុះតម្លៃ 2000$ ក្នុង១ល្វែង ក្រៅពីលក់

ផ្ទះល្វែង តារារូបនេះក៏មានដីឡូត៌ រាប់សិបកន្លែង ដែលម្នាក់ៗជាមិត្តភក្តិ បានលាន់មាត់ កោតសរសើ ហើយមិនដាច់ចំពោះការខិតខំប្រឹងប្រែងតស៊ូទម្រាំបានមកដល់ថ្ងៃនេះ ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *