នៅទីបំផុត អ្នកនាង ខ្ញុង ក៏ដាច់ចិត្តទំលាយរឿងមួយនេះ ដោយនិយាយទំាងទឹកភ្នែកថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នោះ ដែលជា តារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ មកទល់ពេលនេះ ហើយក៏ជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី ផងដែរ។

ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ហើយថ្មីៗនេះទៀតខ្ញុងមានដំណឹងល្អមួយក្រោយទើបសម្រាលបានកូនប្រុសម្នាក់ទៀតហើយ។

ចំណែកថ្មីៗនេះ ទស្សនិកជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកនាង ខ្ញុង បានបង្ហោះសារមួយឃ្លាថា “បើខ្ញុំឈប់ពីសិល្បះ តើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់?”។

ដើម្បីឲ្យអស់សង្ស័យ នៅទីបំផុត គេឃើញ អ្នកនាង ខ្ញុង ចេញមុខបកស្រាយប្រាប់មហាជនហើយ តាមរយៈផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូន ក្រុមការងារ តារាញូស៍ ដោយនិយាយទំាងអួលដើម.ក ថា ៖

“តាមពិតទៅ ខ្ញុំមិនមែនលាឈប់ពីសិល្បះទេ តែខ្ញុំបំណង គឺលាឈប់ពី CTN, ខ្ញុំធ្វើការទីនេះរយៈពេល១២ ឆ្នាំហើយ, អ៊ីចឹងបងប្អូនខ្លះឆ្ងល់ថាហេតុអ្វីបានដកខ្លួនចេញពីកុងត្រា, សម្រាប់ខ្ញុំ គឺអត់មានបំណងចង់ទៅណាទេ ខ្ញុំអត់បោះបង់ចោលសិល្បះទេ ខ្ញុំស្រឡាញ់ណាស់ ខ្ញុំតស៊ូតាំងពីអូនពីងនៅបីទទឹង រហូតដល់កូនខ្ញុំបាន១០ឆ្នាំ ជាងហើយ…”។

គាត់ បន្ថែមថា “តាំងពីខ្ញុំចាប់ផ្តើមទម្ងន់កូនខ្ញុំក្រោយនេះមក គឺខ្ញុំត្រូវមានភារកិច្ចខ្លាំងបំផុត ថែរក្សាកូនខ្ញុំ, អ៊ីចឹងការដែលបើកប្រាក់ខែពី CTN ខ្ញុំរអៀសខ្លួនណាស់ ទំាងដែលខ្ញុំធ្វើការអត់បានដិតដល់ ស៊ីប្រាក់ខែរបស់ CTN ប៉ុន្តែថ្ងៃខ្លះខ្ញុំអត់សូវបានទៅលេងឲ្យ CTN ទេ អ៊ីចឹងខ្ញុំមានការរអៀសខ្លួន ទើបខ្ញុំសុំពុក វ៊ិចទ័រ សុំបញ្ឈប់កុងត្រារបស់ខ្ញុំពី CTN តែបើហៅខ្ញុំទៅថតគ្រប់កម្មវិធី របស់ CTN ខ្ញុំនៅតែទៅ…”។

អ្នកនាង ខ្ញុង និយាយទំាងអួលដើម.ក បន្ថែមថា “បើសិនខ្ញុំធូរធារ ខ្ញុំស្រួល ខ្ញុំអត់លក់ប្រហុ លក់ផ្អក ដែលចំណេញតិចហ្នឹងទេ, ប៉ុន្តែចង់និយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង បងប្អូនអត់អាច មើលមកខ្ញុំភ្នែកទទេ ទេ ខ្ញុំប្រឹងណាស់រាល់ថ្ងៃ ខំណាស់…

ខ្ញុំគ្មានថ្ងៃបោះបង់ចោលសិល្បះដាច់ខាត ព្រោះសិល្បះជាបេះដូង សិល្បះជាជីវិត សិល្បះជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំនៅពេលនេះ កាលដែលខ្ញុំប្រកាសចង់ឈប់ពីសិល្បះព្រោះខ្ញុំមានអារម្មណ៍ខ្មាសអៀន

ដែលធ្វើការឲ្យស្ថាប័នមួយ មិនបានល្អហើយ បើកលុយគាត់រាល់ខែ, ហើយមានអារម្មណ៍តូចចិត្ត ធ្វើឲ្យពុកពិបាក ពុក វ៊ិចទ័រ ត្រូវដោះ

ស្រាយ គ្រប់បញ្ហា ពេលខ្ញុំអត់ទៅលេងកម្មវិធីរាត្រីកម្សាន្ត ពុកពិបាកណាស់ ត្រូវដោះស្រាយ ផ្លាស់ប្តូរតួ ផ្លាស់ប្តូរលុយ…”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត​ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *