អាណិតក្រៃលែង! នារីម្នាក់ចង់ក្លាយជាកូនក្រមុំ ព្រោះដឹងថាខ្លួន នឹងស្លាប់ក្នុងពេលឆាប់ៗនេះ ដោយសារតែជំងឺដ៏ កា ច សា ហា វ មួយនេះ….

ម៉ាឡេស៊ី: Fatin Nursyahirah Yusuf គឺជាស្ត្រីជនជាតិម៉ាឡេស៊ីអាយុ ២៤ ឆ្នាំដែលមានភ្នែកធំស្រស់ស្អាតនិងស្នាមញញឹមផ្អែមល្ហែម។ និងមានគូស្នេហ៍ឈ្មោះ Assam Azmin ហើយបន្ទាប់ពីមានទំនាក់ទំនងដ៏យូរអ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យរបស់ពួកគេនៅខែមិថុនាឆ្នាំ ២០១៧។

បរិយាកាសនៅក្នុងពិធីនោះគឺសប្បាយរីករាយខ្លាំងណាស់ ដោយមានការចូលរួមអបអរសាទរពី ក្រុមគ្រួសារនិងមិត្តភក្តិបានចំពោះអ្នកទាំងពីរ។ប៉ុន្ដែថ្ងៃអាក្រ ក់ក៏បានឈានចូលមកដល់ចំពោះ Fatin ដោយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកជាលិការដំណាក់កាលទី៤ ក្នុងនោះការព្យាបាលរបស់នាងមានទាំងការ បា ញ់ ថ្នាំ គីមី និងកា រ

វះកាត់ពីរបន្ថែមទៀត ប៉ុន្ដែកោសិកាមហារីកបានរា លដា លពា សពេញរា ងកាយរបស់នាង ហើយពេលវេលារស់របស់នាងគឺកាន់តែតិចទៅៗ។នៅគ្រាចុងក្រោយនៃជីវិតរបស់នាង Fatin បានសុំសំណូមពរដល់គូរដណ្ដឹងរបស់ខ្លួនថា មុនពេលនាងស្លា ប់ទៅ នាង ចង់ក្លាយជាកូនក្រមុំ ដ៏ស្រស់ស្អាតម្នាក់សម្រាប់គូរស្នេហ៍របស់នាង។ ចំណែកឯលោកAssam ដែលជាគូរដណ្ដឹងរបស់នាង ក៏បាន

បំពេញនូវការសំណូមពររបស់គូរស្នេហ៍របស់គាត់ ដោយមិនមាននូវការស្ទាក់ ស្ទើរអ្វីនោះឡើយ និងធ្វើក្ដីសុបិន្ដរបស់គូរស្នេហ៍របស់ខ្លួនក្លាយជាការពិត បើទោះបីជាវាមានរយៈពេលខ្លីក៏ដោយ។ ដោយពួកគេបានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍បែបឥស្លាមដ៏សាមញ្ញមួយនៅផ្ទះរបស់Fatin ដែលមានសមាជិកក្រុមគ្រួសារនិងសាច់ញាតិវ័យចំណាស់ទាំងសងខាងមកធ្វើជាសាក្សីសម្រាប់ពួគេទាំងពីរ។លោក Assam បានបំពាក់ចិញ្ចៀនដល់កូនក្រមុំរបស់គាត់ដែលកំពុងដេកនៅលើគ្រែ។

ដោយនាងត្រូវតែប្រើឧបករណ៍ដកដង្ហើមគ្រប់ពេល ចំណែកឯរាងកាយរបស់នាងគឺមានសភា ពនឿយហ ត់ជាខ្លាំង ប៉ុន្តែនាងនៅតែអាចញញឹមបាន តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីពិធីចប់សព្វគ្រប់ នាង Fatin ក៏បានចែកឋានស្លា ប់បាត់ទៅ

ពិតជាគួរឲ្យអាណិតក្រៃលែង។ក្រុមគ្រួសារសាច់ញាតិខាងប្រុសក៏បានសូមថ្លែងអំណរអរគុណទៅដល់ក្រុមសាច់ញាតិគ្រួសារខាងស្រី

និងមានសេចក្ដីសោកស្ដាយជាខ្លាំងចំពោះការចាកចេញរបស់នាង Fatin ដោយនិយាយថាឥលូវនេះ

ក្ដីបំណងក្លាយជាប្ដីប្រពន្ធរបស់នាងនិងគូរស្នេហ៍ក៏បានសម្រេចផងដែរ បើទោះបីជាវាមានរយះពេលខ្លីក៏ដោយ៕សម្រួលអត្ថបទដោយ:

SOPHEA
ប្រភព: Kapook

Leave a Reply

Your email address will not be published. Required fields are marked *