អីយ៉ាស្ងាត់ៗ!! នាយក្រូច សំងំសាងសង់វីឡាយ៉ាងធំស្កឹមស្កៃ ក្នុងទំហំដីយ៉ាងធំល្វឹងល្វើយនៅស្រុកកំណើត​ (មានវីដេអូ)

ស្ងាត់ៗ នាយក្រូច សំងំសាងសង់វីឡាយ៉ាងស្កឹមស្កៃក្នុង ទំហំដីដ៏ធំមួយសម្រាប់គ្រួសាររបស់គាត់


លោកក្រូចគឺជា តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីយុវវ័យគ្រប់ស្រទាប់

ជាមួយនឹងទេពកោសល្យកំប្លុកកំប្លែងរបស់លោក ជាពិសេសសព្វថ្ងៃលោកកាន់តែទាញយកការចាប់អារម្មណ៍ពីមហាជន ឬ អ្នកគាំទ្រកាន់តែខ្លាំងតាមរយៈ

វីដេអូកំប្លែងខ្លីៗដែល នាយក្រូច បានតុបតែងខ្លួនធ្វើជាមនុស្សចាស់ ឬ ស្រវឹងជាដើម៕ យ៉ាងណាមិញនេះបើក្រលេកទៅមើលពីជីវិតឯកជនរបស់តារាកំប្លែង


ដែលមកពី ខេត្តកំពង់ស្ពឺ រូបនេះកំពុងតែសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គល អ្វីដែលគេកត់សម្គាល់កាន់តែខ្លាំងចំពោះតារាប្រុសរូបនេះនោះគឺ

ទោះបីមានភាពជោគជ័យក្នុងវិស័យសិល្បះមានកេរ្តិ៍ឈ្មោះល្បីមែន តែពុំសូវឃើញលោកបង្ហាញភាពស៊ីវីល័យហាយសូរ បង្ហាញពីរបស់របរទំនើបៗ

អ្វីឡើយដែលរស់នៅក្នុងភាពសាមញ្ញបំផុត ដោយឡែកថ្មីៗនេះ នាយក្រូច ក៏បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញ

លោកស្ងាត់ស្ងាត់បង្ហោះនឹងបង្ហាញផ្ទះវីឡាថ្មីមួយដែលកំពុងសាងសង់ជិតរួចហើយមើលទៅសឹមស្កៃស្រស់ស្អាតខ្លាំង ជាមួយនឹងទំហំដីយ៉ាងធំល្វឹងល្វើយ ដែលមហាជនគិតថា ជាផ្ទះថ្មីរបស់លោកសង្ឃនៅឯស្រុកកំណើតសម្រាប់គ្រួសារតូចរបស់លោក

គ្រាន់តែឃើញ នាយក្រូច បង្ហាញនៅផ្ទះថ្មីនេះដែលមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានចូលរួមសម្ដែងការសាទរចំពោះលោក និងគ្រួសារព្រមទាំងជូនពរឱ្យលោកកាន់តែជោគជ័យមានក្តីសុខក្នុងជីវិតថែមទៀតផង៕

សូមេត្តាអភ័យទោស និងអធ្យាស្រ័យ រាល់កំហុសឆ្គងក្នុងការអាននឹងសង្ឃឹមថាប្រិយមិត្តនៅតែគាំទ្រនិងតាមដានរាល់ពត៏មានថ្មី ៗ មានពត៍មាន តារា តន្រ្តីកម្សាន្ត ពត៍មានសង្គម ទាន់ហេតុការណ៍ ល ។

Leave a Reply

Your email address will not be published.