ជាក់ស្ដែងណាស់បណ្ដាញសង្គមហ្វេសប៊ុក យូធូបសព្វថ្ងៃអាចរកចំណូលបានរាប់មុឺនដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែ…

បណ្ដាញសង្គមសព្វថ្ងៃ មិនថាតែហ្វេសប៊ុក យូធូប…។ល។ មិនត្រឹមតែជាកន្លែងកំសាន្តនោះទេ ក៏ជាកន្លែងមួយ ដែលអាចឲ្យបងប្អូនរកលុយបាន នឹងមានជីវភាពធូរធារផងដែរ ប្រសិនបើយើងចេះប្រើប្រាស់វា។

ជាក់ស្ដែង និយាយពីយូធូបវិញ មានបងប្អូនប្រុសម្នាក់ អាចរកចំណូលបានរាប់មុឺនដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការថតវីដេអូ ហើយបង្ហោះឲ្យគេទស្សនា។

យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ ឈិញ ឈុន ដែលគាត់គឺជាបុគ្គលជោគជ័យមួយរូប ក្នុងការរកចំណូលពីក្រុមហ៊ុន យូធូប តាមរយៈការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្កេីតវីដេអូ បែបលក្ខណៈ Primitive ដោយទទួលបានអ្នកចុច Subscribe Channel របស់គាត់ដល់ទៅរាប់លាននាក់ឯណោះ។

តាមរយៈការរកលុយពី Channel យូធូបរបស់គាត់ ត្រូវបានគេប៉ាន់ប្រមាណថា គាត់អាចរកប្រាក់ចំណូលក្នុងមួយខែ ក្នុងវង្វង់រាប់មុឺនដុល្លារឯណោះ ព្រោះតែវីដេអូរបស់គាត់ មានអ្នកចូលទស្សនាច្រេីន (View) ហេីយគាត់ទទួលបាន (CPM) ក្នុងតម្លៃថ្លៃ ព្រោះតែជនបរទេសចូលទស្សនា។

ម្ចាស់គណនីខាងលេី ក៏បានភ្ជាប់ នូវសំណេរមួយចំនួនថា៖”ស៊ីអត់ ស៊ីឃ្លា.ន ដោយសារតែវានិងហើយ 25,000,000 រៀល បង់ពន្ធប្រថាប់ត្រា Thank YouTube ដែលធ្វើអោយខ្ញុំស្គាល់រសជាតិជីវិតមួយនេះ ដីប្លង់ទី6 ប្រពន្ធប្រាប់ថាកុំចង់បានឡានទំនើបជិះអី ទិញដីវិញ ក្រែងចាស់ទៅរស់ស្រួល សូមលើកទឹកដល់បងប្អូនដែលរកលុយតាម YOUTUBE ទាំងអស់កុំបាក់ទឹកចិត្ត តស៊ូគង់បានសម្រេច”៕

Leave a Reply

Your email address will not be published. Required fields are marked *