ដោយដឹងសត្វតោគួរអោយអាណិត! ខេម ពោលពាក្យបែបនេះ ក្រោយដឹងរឿង តោកំសត់ និងម្ចាស់ ធ្វើឲ្យហ្វេនៗពេញចិត្តតែម្តង គឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា ក្រោយពីបានបែកតោសំណព្វចិត្តប៉ុន្មានថ្ងៃ ម្ចាស់វាដែលជាជនជាតិចិន មិនដាច់អាល័យ ក៏បានទៅមើលដល់សួនសត្វតែម្តង

និងបានយកសាច់ជាច្រើនកីឡូអោយតោរបស់ខ្លួន ជាពិសេសគឺម្ចាស់បានចូលជួបវា និងអោបយ៉ាងគួរឲ្យអាណិត ក្នុងនោះម្ចាស់តោក៏ទទួលដំណឹងថា តោរបស់ខ្លួនមិនស៊ីអី២ថ្ងៃមកហើយ។

ដោយលែកក្រោយពីមកជួបតោរបស់ខ្លួនមក នៅមុននេះបន្តិច លោកម្ចាស់ជាម្ចាស់តោបានបង្ហោះសារបែបនេះថា:

ក្នុងរយះមួយឆ្នាំនេះ សត្វតោមិនដែលចេញពីខ្លោងទ្វារផ្ទះម្ដងទេ ហើយក៏មិនដែលលេចមុខនៅទីសាធារណៈដែល ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ មិនមែនត្រឹមតែជា សត្វតោនឹងឆ្កែទេ នៅមានសត្វពពែទៀតចិញ្ចឹមជាមួយសត្វតោជាមួយគ្នា។

ដើម្បីកុំអោយសត្វតោបំភ័យប្រជាជន ខ្ញុំបានធ្វើរបងរនាំងខ្ពស់បាំង ហើយវាមានសុខភាពល្អ មិនដែលត្រូវបានគេធ្វើបាបរំលោភបំពាន សាច់គោឆ្អិន ៦ គីឡូក្រាមក្នុងមួយថ្ងៃ ទឹកដោះគោ ១ គីឡូក្រាមប្រសិនបើខ្ញុំប្រើប្រាស់តោដើម្បីរកប្រាក់ចំណេញ ខ្ញុំគ្រាន់តែស្រឡាញ់សត្វប៉ុណ្ណោះ

ខ្ញុំមិនចង់អោយពួកគេស្លាប់ទេ ថែរក្សាពួកគេដោយក្តីស្រឡាញ់របស់ខ្ញុំ វាត្រូវបានខ្ញុំចិញ្ចឹមតាំងពីនៅតូចហើយក៏មានមនោសចេតនា ខ្ញុំទទួលយកការពិន័យដែលរដ្ធដាក់ពិន័យលើខ្ញុំ ហើយ នឹងធ្វើច្បាប់ចិញ្ចឹមដោយស្របច្បាប់ដែលពាក់ព័ន្ធដោយគ្រាន់តែសង្ឃឹមថារដ្ឋាភិបាលអាចបើកចិត្តហើយឱ្យខ្ញុំទទួលយក

តោខ្ញុំត្រលប់មកវិញ ពីមុនខ្ញុំក៏ធ្លាប់ធ្វើសប្បុរសធម៌ដែរ ប៉ុន្តែការតបស្នងមកខ្ញុំវិញគឺបែបនេះ ចឹងថ្ងៃក្រោយអ្នកដែលធ្វើល្អក្លាយជាអាក្រក់ ធ្វើឱ្យមនុស្សដែលមានទឹកចិត្តល្អក្លាយជាឈាមត្រជាក់។ដោយដឹងរឿងខាងលើហើយ លោក ខេម ដែលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានបញ្ចេញមិតបែបនេះនៅលើហ្វេសបុកផេចរបស់ខ្លួនថា:

អង្វរករគួរតែជូនសត្វតោមួយក្បាលនេះជូនគាត់វិញទៅ🙏 អាណិតណាស់

នៅលើពិភពលោកមានមនុស្សច្រើនណាស់ក៏គេអនុញ្ញាតអោយចិញ្ចឹមដែរ – បើថាប្រទេសមានច្បាប់គ្រួសារមានវិន័យ អោយតោនិងទៅគាត់វិញហើយអោយគាត់ទៅចិញ្ចឹមនៅប្រទេសគាត់ទៅចប់៕

Leave a Reply

Your email address will not be published. Required fields are marked *