ពិតជាមិនធម្មតា! ស្រ្ដីម្នាក់នេះបង្កើតបានកូនរហូតដល់ទៅ៤៤នាក់ ឲតែពេលមានផ្ទៃពោះម្តងៗបានសុទ្ធតែកូនភ្លោះ ព្រោះនាងមានលក្ខណះពិសេសខុសពីស្រ្ដីធម្មតាដូចជា…

ស្រ្ដីម្នាក់នេះបង្កើតបានកូនរហូតដល់ទៅ៤៤នាក់ ឲតែពេលមានផ្ទៃពោះម្តងៗបានសុទ្ធតែកូនភ្លោះ ព្រោះនាងមានលក្ខណះពិសេសខុសពីស្រ្ដីធម្មតាដូចជា៖

ដោយស្ត្រី វ័យ ៣៩ឆ្នាំម្នាក់នៅប្រទេស អ៊ូហ្គាន់ដា (Uganda) បានបង្កើតកូនបាន រហូត ដល់ទៅ៤៤នាក់ ប៉ុន្តែបាន ស្លាប់អស់៦នាក់នៅ សល់សរុប៣៨នាក់កំពុង រស់នៅក្រោមដំបូលតែមួយ។

ស្ត្រីខាងលើនេះមានឈ្មោះ ថា Mariam ។នៅអាយុ១៣ឆ្នាំគ្រួសាររបស់អ្នកស្រី mariam បានលើកអ្នកស្រី ទៅឲបុរសម្នាក់មានអាយុចាស់ជាងនាងរហូតដល់ទៅ២៧ឆ្នាំ។

ពួកគេក៏បានរៀប «មង្គលការជាមួយគ្នា» តាំងពីពេលនោះមក ប៉ុន្តែអ្នកស្រី Mariam នៅ ពេលនោះមិនបានដឹងថាមង្គលការជាអ្វីឲ្យប្រាកដនោះទេ។

បន្ទាប់ពីមួយឆ្នាំក្រោយមកអ្នកស្រីក៏បង្កើតបានកូនភ្លោះ២នាក់ដំបូង ហើយមួយឆ្នាំក្រោយ មកទៀតក៏ បង្កើតបាន កូនភ្លោះ៣នាក់ទៀត ហើយមួយឆ្នាំក្រោយមក ទៀតក៏បង្កើតបាន កូន ភ្លោះ៤នាក់បន្ថែមទៀត។

រហូតដល់ មានកូនសរុប២៣នាក់ទើបអ្នកស្រីសម្រេចចិត្តទៅ ជួប គ្រូពេទ្យដើម្បី រកវិធីការពារណាមួយមិនឲ្យមានកូនបន្ត ទៀត។ប៉ុន្តែផ្ទុយទៅវិញក្រោយធ្វើការវិនិច្ឆ័យរករួចគ្រូពេទ្យ បានឆ្លើយតបប្រាប់អ្នកស្រីវិញថាអ្នកស្រី មាន ចំនួនអូវុល ខ្ពស់ងាយនិងឲគាត់មានកូនភ្លោះបានច្រើនខុសពីស្រ្ដីធម្មតា ហើយការពន្យារកំណើតនិងវិធីការពារផ្សេងៗ

នឹងធ្វើឲ្យសុខភាពក៏ដូចជាជីវិតរបស់អ្នកស្រី និងស្ថិតនៅ ក្នុង គ្រោះថ្នាក់ណាមួយដូចឆ្នេះហើយ បច្ចុប្បន្ននេះអ្នកស្រី Mariamបានបង្កើតកូនបាន សរុប ចំនួន ៤៤នាក់ ក្នុង នោះរួមមានកូនភ្លោះ២នាក់ចំនួន៦ដង កូនភ្លោះ៣នាក់ ចំនួន៤ដង កូនភ្លោះ៤នាក់ចំនួន៣ដង និង កូនទោល ចំនួន ២នាក់ទៀត។ចំណែកឯ កូន៦នាក់ទៀតបានស្លាប់។

អ្នកស្រី បានប្រាប់ឲ្យដឹងថាអ្នកស្រីគ្មានការ ខូចចិត្តឬក៏សោកស្ដាយ អ្វីឡើយ ចំពោះការដែល អ្នកស្រីមានកូនច្រើនបែបនេះគឺ ជា ពរជ័យ ពីព្រះជាម្ចាស់ដែរបានផ្ដល់មកឲអ្នកស្រី។ ប៉ុន្តែរបបអាហារហូបចុកប្រចាំថ្ងៃគឺជាការចំណាយដ៏ធំបំផុត សម្រាប់ គ្រួសារដ៏ ធំមួយនេះដោយក្នុងមួយថ្ងៃពួកគេត្រូវការ ម្សៅពោតចំនួន១០គីឡូក្រាម សណ្ដែកចំនួន៧គីឡូក្រាម និងស្ករស៤គីឡូក្រាមសំរាប់ធ្វើជាអាហារហូបចុកប្រចាំថ្ងៃ។

ដើម្បីទូទាត់ការចំណាយទាំងអស់នេះអ្នកស្រី Mariamបានធ្វើការងារជាច្រើនដូចជា បេះផ្កាលក់ ធ្វើនំខេក រៀបឥដ្ឋ ធ្វើសក់ និងរៀបចំដេគ័រកម្មវិធីផ្សេងៗឲគេ ព្រមទាំងធ្វើម៉ូដសក់សម្រាប់កូនក្រមុំពេលរៀបការទៀតផង។ យ៉ាងណាក៏ដោយកូនៗរបស់អ្នកស្រីទាំងអស់សុទ្ធតែទទួលបានការ អប់រំរៀនសូត្រគ្រប់ៗគ្នា។កូនភ្លោះ២នាក់ដំបូងរបស់ អ្នកស្រី បានក្លាយជា គិលានុបដ្ឋាយិកាម្នាក់ ហើយម្នាក់ទៀតក្លាយជា ជាងសាងសង់ផ្ទះ និងកូនៗមួយចំនួនទៀតកុំពុងរៀនសូត្រនិងស្ថិតក្នុងការចិញ្ចឹមមើលថែទាំរបស់អ្នកស្រី..៕

Leave a Reply

Your email address will not be published.