មិនធម្មតាទេ! ដើមអំពិល ១ ដើមមានអាយុកាលជាង៣០០ឆ្នាំត្រូវបានគេយកមកដាក់លក់ ក្នុងតម្លៃថ្លៃដល់ទៅ១សែនដុល្លារបែបនេះដោយសារតែ…

ពិតជាមិនធម្មតាមែន ដើមអំពិល១ដើមនេះដែលមានអាយុកាលជាង៣០០ឆ្នាំត្រូវបានគេយកមកដាក់លក់ ក្នុងតម្លៃ១សែនដុល្លារបែបនេះដោយសារតែ ៖

នេះគឺជាដើមអំពិលដែលដុះក្នុងព្រៃ ដែលមានអាយុកាលជាង ៣០០ឆ្នាំ ត្រូវបានឈ្មួញនៅខេត្តទៀងយ៉ាង ពពាយនាយលក់ក្នុង ផ្សារថ្មី នៅក្រុងព្រៃនគរ។

ហើយដើមអំពិលភ្នំនេះ ត្រូវបានដាក់តាំងលក់ក្នុងផ្សារ នៅក្រុងព្រៃនគរ ដោយដាក់លក់ក្នុងតម្លៃ ១០០.០០០ ដុល្លារ ។

លោក ហ្វុង ដែលជាម្ចាស់ប្រាប់ថា គាត់បានទិញវាកាលពី ៣ ឆ្នាំមុននៅតំបន់ព្រៃ ខេត្ត តៃទិញ ។

ព្រោះគិតថាជាអំពិល ដុះក្នុងព្រៃ វាងាយថែ លោកប្រាប់ទៀតថា ទាល់តែប្រើឡានស្ទួច ប្រភេទ ១២ តោនទើបអាចដឹកមកពី ព្រៃនគរបាន។

ដើមវាមានកម្ពស់ជាង ៨ម៉ែត្រ ទំហំប្រហែលមនុស្សចាស់ ៣នាក់ឱបគ្នាទើបបានជុំ ហើយការថែទាំត្រូវប្រើជណ្តើរ។ រោះតែដុះក្នុងព្រៃ និងមានវ័យចំណាស់ ធ្វើឲ្យដើមរបស់វា ឡើងជាពួន។

ហើយពន្លកថ្មីដែលដុះចេញមកកាន់តែ ធ្វើឲ្យវាលេចធ្លោរសម្បុរខ្មៅនេះគឺ ប្រហែលមកពីអាយុចំណាស់ពេក ស្ទើរនឹងក្លាយជា ថ្ម ទៅហើយ។

លោក ហ្វុង ប្រាប់ថាវាចេញផ្កាផ្លែរហូត ហើយមួយរយៈពេល លោកដាក់លក់ មានគេមកតថ្លៃយ៉ាងច្រើន តែមិនទាន់ត្រូវរ៉ូវគ្នា។

ចឹងហើយបាន គេចេះតែនាំគ្នាមក គាស់ឈើលក់ ទាំងឈើនៅក្នុង « វត្ត » ក៏មិនលើកលែងដែល..៕

Leave a Reply

Your email address will not be published.