ភ្ញាក់ផ្អើលណាស់! ទើបប្រទះឃើញផ្នូរបុរាណ្យដ៏អស្ចារ្យ ដែលមានអាយុកាលជាង៣០០០ឆ្នាំ មានលាក់ទុកកំណប់មាសពេជ្រជាច្រើនមុខដូចជា…

តាមការពិពណ៌នាថ្មីៗនេះដែរ គេបានរកឃើញត្បូងពេជ្រជាច្រើន ដែលមានអាយុកាលជាង ២៨០០ ឆ្នាំដ៏អស្ចារ្យ នៅលើភ្នំភាគខាងកើតនៃប្រទេសកាហ្សាក់ស្ថាន។

វត្ថុមានតម្លៃមាសពេជ្រកែវកង និងវត្ថុមានតម្លៃរាប់ពាន់បំណែកត្រូវបានរកឃើញដោយ អ្នកបុរាណវិទូក្នុងទីបញ្ចុះមួយនៅលើភ្នំតាបតាតាតៃ។

កំណប់ទ្រព្យដែលមានអាយុកាល ២៨០០ ឆ្នាំដែលមិនគួរឱ្យជឿនេះ ត្រូវបានគេរកឃើញនៅឯភ្នំដាច់ស្រយាល ភាគខាងកើតនៃប្រទេសកាហ្សាក់ស្ថាន។

ហើយកំណប់ទ្រព្យបុរាណទាំងនេះត្រូវបាន គេពិពណ៌នាថាមានតម្លៃ “មិនអាចកាត់ថ្លៃបាន” វាត្រូវបានគេជឿជាក់ថាជាកម្មសិទ្ធិរបស់សមាជិកខ្សែររាជវង្ស ឬឥស្សរជននៃប្រជាជន សាកា

ដែលបានធ្វើចលនានៅអាស៊ីកណ្តាល ៨ សតវត្សរ៍ មុនការប្រសូតរបស់ព្រះ។ ក្នុងចំណោមរបកគំហើញទាំងនោះ មានក្រវិលមានរាងជាកណ្តឹង ចានមាសដែលមានផ្កាថ្ម បន្ទះឈើច្រវាក់ និងខ្សែកមួយដែលមានត្បូងមានតម្លៃ។

គ្រឿងអលង្ការដែលតុបតែងដោយអង្កាំមាសត្រូវបានធ្វើឡើង ដោយប្រើបច្ចេកទេសមីក្រូដែលបង្ហាញពី កម្រិតពិសេសនៃការបង្កើតគ្រឿងអលង្ការកំលុងកាលនោះ។

អ្នកបុរាណវិទ្យារំពឹងថា នឹងរកឃើញនូវរាងកាយនៃគូស្វាមីភរិយា ដែលមានកិត្យានុភាព និងដែលជាម្ចាស់នៃកំណប់ដ៏ភ្លឺចិញ្ចាចនេះ ប៉ុន្តែពួកគេមិនទាន់បានជីករកនៅឡើយទេ។

ហើយសាស្ត្រាចារ្យ ដែរទទួលបន្ទុកការជីករុករកបាននិយាយថា៖ “ការរកឃើញវត្ថុដ៏មានតម្លៃជាច្រើននៅក្នុងពំនូកដីនេះ អាចបង្ហាញឱ្យយើងជឿថាបុរស និងស្ត្រីម្នាក់ត្រូវបានគេបញ្ចុះនៅទីនេះ មនុស្សមានតំណែងខ្ពស់ ឬជាឥស្សរជនសង្គម នៅក្នុងយុគសម័យ សាកា”។

ប្រធានតំបន់បូព៌ាកាហ្សាក់ស្ថាន លោក Danial បានមានប្រសាសន៍ថា៖ “របកគំហើញនេះផ្តល់ឱ្យយើងនូវទស្សនៈខុសគ្នាទាំងស្រុង អំពីប្រវត្តិសាស្ត្ររបស់ប្រជាជនរបស់យើង”។ លោកបានមានប្រសាសន៍ថា “យើងជាអ្នកស្នងមរតករបស់មនុស្សអស្ចារ្យ និងបច្ចេកវិទ្យាដ៏អស្ចារ្យ”។

មានទីបញ្ចុះចំនួន ២០០ នៅលើខ្ពង់រាប ជាកន្លែងដែលរតនសម្បត្តិទាំងនេះត្រូវបានរកឃើញ ប៉ុន្តែភាគច្រើនត្រូវបានជីកកាយ នៅសម័យបុរាណដើម្បីស្វែករកវត្ថុ មានតម្លៃ។

អ្នកស្រាវជ្រាវបុរាណវិទ្យាឈានមុខគេ លោកបានមានប្រសាសន៍ថែមទៀតថា “មានកន្លែងបញ្ចុះជាច្រើនទៀតនៅទីនេះ ហើយការរំពឹងទុកគឺធំណាស់”។ ប្រជាជនសាកាគឺជាសាខាមួយនៃស៊ីធៀរ អរិយធម៌ ដ៏ទំនើបនៅអាស៊ីកណ្តាលដែលលាតសន្ធឹងទៅស៊ីបេរី..៕

Leave a Reply

Your email address will not be published.