សំណាងមែន! បុរសម្នាក់ទិញខោអាវជជុះក្បាល់គីបចំណាយអស់តែ២៥ដុល្លា ស្រាប់តែឆែកក្នុងហោប៉ៅអាវឃើញកាបូបមួយក្នុងនោះសុទ្ធតែលុយ…

មានរឿងភ្ញាក់ផ្អើលមួយ ពេញបណ្ដាញសង្គមតែម្ដងដោយបុរសមានសំណាងល្អម្នាក់ឈ្មោះថា Adam Wan Mohamed ដែលរូបគាត់មានអាយុ៣០ឆ្នាំ

ហើយគ្រោងនិងរៀបចំបើកហាង លក់ខោអាវជជុះមួយរួចគាត់ក៏បានសម្រេចចិត្ដទៅ កន្លែងដែលបោះដុំខោអាវជជុះមួយកន្លែងស្ថិតនៅប្រទេសម៉ាឡេសី

ដោយបានទិញខោអាវជជុះចំនួន២គីបកាលពីថ្ងៃទី ១៣ ខែមករា ដោយចំណាយអស់ប្រាក់ ២៧ដុល្លារ។ ក្រោយពីគាត់បានដឹកខោអាវ ជជុះដែលគាត់បានទិញមកផ្ទះ គាត់ក៏ពិនិត្យមើលខោអាវណាល្អៗ យកមកទុក។

ស្រាប់តែគាត់ បានកកាយ ប៉ះចំអាវធំមួយ ហើយក៏បានឆែកមើល ឃើញកាបូបលុយមួយ ក្នុងនោះសុទ្ធតែលុយ មានចំនួន២ម៉ឺនរីងហ្គីត (៤,៨៦៣ដុល្លារ)។

លោក Adam ក៏បានបង្ហោះរឿងដែលគាត់ជួបប្រទះនេះ ចូលទៅកាន់គណនីហ្វេសប៊ុករបស់លោក ហើយបានសរសេរថា៖ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយខ្ញុំនឹងយកលុយទាំងអស់នេះ ទៅពង្រីកអាជីវកម្មរបស់ខ្ញុំបន្ថែមទៀត។

ស្រាប់តែមានអ្នកលេង ហ្វេសប៊ុកមួយចំនួនបានធ្វើការរិះគន ដោយបានចូលទៅបញ្ចេញមតិថា៖ បើលុយនេះមានម្ចាស់ លោកគួរតែយកលុយទាំងនេះប្រគល់ឱ្យម្ចាស់ដើមគេវិញ ហើយបើមិនអាចរកឃើញទេ អីចឹងលោកគួរតែប្រគល់វាឱ្យទៅប៉ូលិស។

ប៉ុន្ដែក៏មានអ្នកនិយមលេង ហ្វេសប៊ុកមួយចំនួន ក៏បានចូលរួមអបអរសាទរទៅដល់ លោក Adam ហើយក៏បានបញ្ចេញមតិថា៖

លោក ពិតជាសំណាងខ្លាំងណាស់ ដោយចំណាយលុយទិញខោអាវជជុះ ២គីបអស់តែ ២៧ដុល្លារ តែប៉ុណ្ណោះ ប៉ុន្ដែអាចទទួល បានលុយមកវិញរាប់ពាន់ដុល្លារឯណោះ..៕

Leave a Reply

Your email address will not be published.