ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ក្រោយប្រទះឃើញវត្ថុបុរាណ និងគុជថ្មមួយដុំរាងដូចជាបំណែកសត្វដាយណូស័រ ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងរូងភ្នំមួយ…

ភ្ផ្អើលជាខ្លាំង ក្រោយប្រទះឃើញវត្ថុបុរាណ និងគុជថ្មមួយដុំរាងដូចជាបំណែកសត្វដាយណូស័រ ដែលអាយុកាលរាប់រយឆ្នាំនៅក្នុងរូងភ្នំ ៖

សហគមន៍ភ្នំទ័ពជាង នៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ជាតំបន់សហគមន៍ដែលបានប្រកាសទទួលស្គាល់

និងអនុញ្ញាតឱ្យចូល រួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិជាមួយរាជរដ្ឋាភិបាល

ដែលមានទីតាំងស្ថិតនៅចំងាយប្រមាណ ២៥ គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំង នៃខេត្តកោះកុង ។

ថ្មីៗនេះតាមរយៈការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីទិដ្ឋភាព

ក៏ដូចជាទេសភាព នៅតំបន់មួយនេះដែលមាន ដុំថ្មធំៗតាំង នៅរដិបដុបជិតៗគ្នាក្បែរដើមឈើធំតូច

លើវាលស្មៅបៃតងស្រស់ គួរឱ្យទាក់ទាញ ខណៈដែលតំបន់នេះជាទីតាំងបុរាណស្ថាន ដែលធ្លាប់ត្រូវបានគេរកឃើញ

ក្រឡពាង និង មឈូសដាក់ធាតុមនុស្ស មានអាយុកាល ពី ៤០០ ទៅ ៥០០ ឆ្នាំមុនក្នុងស្រុកថ្មបាំង មួយនេះ ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺថ្មដែលដុះ រដិបរដុបនៅទីតាំងខាងលើនោះ មានរូបរាងចម្លែក

គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមានស្នាមប្រេះប្រៀបបានទៅនឹងស្រការសត្វ ដែលធ្វើឱ្យមហាជននាំគ្នានិម្មិតស្មានថា

មានរូបរាងដូចជាបំណែកនៃសត្វដាយណូស័រខណៈមនុស្សមួយចំនួនទៀតគិតថា វាគឺមានរូបរាងដូចទៅនឹងសត្វពង្រូល ដែលជាសត្វមានវត្តមាននៅលើទឹកដីកម្ពុជាយើង..៕

Leave a Reply

Your email address will not be published.