មួយគូរនេះក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំ ពេលនេះទើបប្រពន្ធដាច់ចិត្តទំលាយកាពិតនេះ ចេញមកដោយនិយាយចំៗពីប្តីបែបនេះថា ៖
ពិតជាគូព្រេងមិនព្រាត់មែនគ្នាពិតមែន ប៉ុន្តែមើលទៅបងប្រុស និងបងស្រីពិតជាស្រឡាញ់គ្នាខ្លាំងណាស់
ទោះកាលពីកន្លងទៅមានគេរិះគន់ ស្នេហាគាត់ជាច្រើន ក៏ដោយ តែគាត់មិនបានយកចិត្តទុកដាក់នោះទេ
សំខាន់ពួកគាត់ស្រឡាញ់គ្នា ចិត្តនិងចិត្តមិនមែនដោយសារទឹកលុយដូចដែលគេនិយាយនោះឡើយ។
យ៉ាងណាមិញថ្មីៗនេះគេបានឃើញ បងស្រីដែលជាភរិយាគាត់បាន បង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា
តាមរយៈសាររបស់បងស្រីបានធ្វើឲ្យ មហាជនមិនតិចទេដែលមានការភ្ញាក់ផ្អើល បងស្រីបានបង្ហោះសំណេរដូច្នេះថា ៖
ប្ដីសម្លាញ់រាល់ថ្ងៃនេះបងហត់ពេកហើយដើម្បីអូននឹង មិនយូរទេយើងនឹងមានសមាជិកម្នាក់ទៀត តែអូនសែនបារម្ភពីសុខភាពបងណាស់
ពីមួយថ្ងៃទៅមួយថ្ងៃអូនដឹងថាសុខភាពបងមិនដូចមុនឡើយ អូនមិនដែលប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិលុយនិងឡានទេ
អ្វីដែលអូនចង់បាន គឺ សុខភាពល្អរបស់ប្ដីទោះបីពេលនេះយើងពិបាកខ្លាំង តែអូនចង់រស់នៅជាមួយបងរហូតទៅ បងខ្វះទ្រព្យធន ផ្ទះសម្បែងសម្រាប់អូន
យើងពិតគ្មានជម្រកកាយមែន តែយើងមានជម្រកចិត្តហើយ បងមានដួងចិត្តដ៏ល្អបរិសុទ្ធសម្រាប់អូន
យើងនឹងឆ្លងកាត់ រឿងពិបាកទាំងនេះជាមួយគ្នា ថែក្សារសុខភាពរបស់បងផងណាប្ដីសម្លាញ់..៕
គូរស្នេហ៍មួយគូរនេះ! ក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំពេលនេះទើបប្រពន្ធដាច់ចិត្ត ទំលាយកាពិតនេះចេញមកនិយាយចំៗពីប្តីបែបនេះថា…
