ការទប់ស្កាត់ហានិភ័យនៃជំងឺមហារីក! អ្នកមិនចាំបាច់ប្រើប្រាស់ផលិតដើម្បីការពារដោយគ្រាន់តែញុំអាហារទាំងនេះអាចជួយអ្នកបានមានដូចជា…

អាហារការពារស្បែក ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?

អត្ថបទខាងក្រោម នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពី ពន្លឺព្រះអាទិត្យ ៖

១. ការ៉ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-caroteneដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺ ព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។

២. ស្ត្របឺរី មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រ៉ាឌីកាល់សេរីដែល ជាប់ទាក់ទងនឹងកាំរស្មីយូវីរបស់ព្រះអាទិត្យមិនអោយបង្កការបំផ្លាញដល់ស្បែក។

៣. តែបៃតង សារធាតុ Catechins និង tanninsក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយ ទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរចូរទទួល ទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។

៤. គ្រាប់អាល់ម៉ុន មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលល្អណាស់សម្រាប់សុខភាពស្បែក។

៥. ទំពាំងបាយជូរក្រហមផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាល មកពីកាំរស្មីព្រះអាទិត្យ។

៦. ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់ជំងឺមហារីកស្បែកបានយ៉ាងប្រសើរ។

៧. ផ្លែឪឡឹកជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។

៨. បន្លែបៃតងមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ៕

Leave a Reply

Your email address will not be published. Required fields are marked *