ពិតជាអស្ចារ្យមែន! ផ្សិតមួយប្រភេទនេះមានតម្លៃចង់ថ្លៃជាងមាសទៅទៀតព្រោះវាជារុក្ខជាតិដ៏កំរ បើសិនជារកបានតែ១គីឡូលក់ប្រហែលអាចក្លាយជាអ្នកមានបាន…

ប្រភពស្រុកគេ៖ ផ្សិតប្រភេទនេះមានតម្លៃថ្លៃជាងមាសទៅទៀត ព្រោះវាជារុក្ខជាតិដ៏កំរបើសិនជារកបានតែ១គីឡូក៏អាចក្លាយជាអ្នកមានបានដែរ ៖

មានមនុស្សជាច្រើនប្រហែលជាមិនជឿទេថា វត្ថុមួយប្រភេទនេះមានតម្លៃជាងមាសទៅទៀត ប៉ុន្តែវាមានតែនៅលើភ្នំ

ហិម៉ាឡៃប៉ុណ្ណោះ ផ្សិតមួយប្រភេទនេះវាត្រូវបានគេប្រើប្រាស់ ធ្វើជាឱសថបុរាណសម្រាប់ជនជាតិ ចិន ដែលគេជឿថា

វាជាប្រភពចំណូលមួយដ៏ធំផងដែរ សម្រាប់ប្រជាជនឥណ្ឌា និងប្រជាជននៅ ប្រទេសណេប៉ាល់ ។

រាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់ បាននាំគ្នា ធ្វើដំណើរមកពីផ្លូវឆ្ងាយៗ ដើម្បីស្វែងរករុក្ខជាតិ ដែលមានតម្លៃថ្លៃមហាសាលយ៉ាងនេះ ។

វាត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ១០០ដុល្លាឯណោះក្នុងមួយក្រាមនេះ បានន័យថានៅក្នុងមួយគីឡូក្រាម គេនឹងទទួលបានចំណូលរហូតដល់ទៅ ១០ម៉ឺនដុល្លាឯណោះ ។

នៅពេលដែលដល់រដូវរករុក្ខជាតិថ្នាំបុរាណ្យនេះ បានចូលមកដល់ មនុស្សគ្រប់គ្នា តែងតែទម្លាក់ការងារផ្សេងទុកចោលអោយអស់សិន ។

ដើម្បីនាំគ្នាមកស្វែងរកផ្សិតនេះ ស្ទើរតែគ្រប់ៗគ្នា ប៉ុន្តែរឿងដែលពិបាកបំផុតនោះ ត្រង់ថាផ្សិតនេះវាមានរូបរាងតូចៗ ដែលគេត្រូវតែអោនក្រាបលូន ទើបអាចរកវាឃើញ ។

អ្នកខ្លះវិញស្វែងរកផ្សិតនេះអស់រយៈពេលជាង ៨ ឆ្នាំ នៅតំបន់ RuKum នៃទីក្រុង KathManDu និង ប្រទេសណេប៉ាល់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា

អ្នកដែលទិញច្រើនជាងគេបំផុតនោះគឺ ពួកជនជាតិចិន ដែលភាគច្រើនប្រហែលជា ៩០% ភាគរយទៅហើយ ដែលនិយមចូលចិត្តទិញវាយកទៅ…៕

Leave a Reply

Your email address will not be published.