ប្រភពពីស្រុកគេ៖ មានមនុស្សជាច្រើនប្រហែលជាមិនជឿទេថា វត្ថុមួយប្រភេទនេះមានតម្លៃជាងមាសទៅទៀត ប៉ុន្តែវា
មានតែនៅលើភ្នំ ហិម៉ាឡៃប៉ុណ្ណោះ ផ្សិតមួយប្រភេទនេះវាត្រូវបានគេប្រើប្រាស់ ធ្វើជាឱសថបុរាណសម្រាប់ជនជាតិ ចិន
ដែលគេជឿថាវាជាប្រភពចំណូលមួយដ៏ធំផងដែរ សម្រាប់ប្រជាជនឥណ្ឌា និងប្រជាជននៅ ប្រទេសណេប៉ាល់ ។
រាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់បាននាំគ្នា ធ្វើដំណើរមកពីផ្លូវឆ្ងាយៗ ដើម្បីស្វែងរករុក្ខជាតិ ដែលមានតម្លៃថ្លៃមហាសាលយ៉ាងនេះ ។
វាត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ១០០ដុល្លាឯណោះក្នុងមួយក្រាមនេះ បានន័យថា
នៅក្នុងមួយគីឡូក្រាម គេនឹងទទួលបាន ចំណូលរហូតដល់ទៅ ១០ម៉ឺនដុល្លាឯណោះ ។
នៅពេលដែលដល់រដូវរករុក្ខជាតិថ្នាំបុរាណ្យនេះ បានចូលមកដល់ មនុស្សគ្រប់គ្នា តែងតែទម្លាក់ការងារផ្សេងទុកចោលអោយអស់សិន ។
ដើម្បីនាំគ្នាមកស្វែងរកផ្សិតនេះ ស្ទើរតែគ្រប់ៗគ្នា ប៉ុន្តែរឿងដែលពិបាកបំផុតនោះ ត្រង់ថាផ្សិតនេះវាមានរូបរាងតូចៗ
ដែលគេត្រូវតែអោនក្រាបលូន ទើបអាចរកវាឃើញ ។ អ្នកខ្លះវិញស្វែងរកផ្សិតនេះ អស់រយៈពេលជាង ៨ ឆ្នាំ នៅតំបន់ Rukum នៃទីក្រុង Kathmandu
និង ប្រទេសណេប៉ាល់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា អ្នកដែលទិញច្រើនជាងគេបំផុតនោះគឺ ពួកជនជាតិចិន
ដែលភាគច្រើនប្រហែលជា ៩០% ភាគរយទៅហើយ ដែលនិយមចូលចិត្តទិញវាយកទៅ..៕
មិនធម្មតាទេផ្សិតមួយប្រភេទនេះ! ដែលមានតម្លៃថ្លៃជាងមាសទៅទៀតបើសិនជារកបានតែ ១គីឡូ ក៏អាចក្លាយជាអ្នកមានដែរព្រោះវាជារុក្ខជាតិដ៏ល្អកំរមានដុះណាស់…
