ផ្អើលអស់មួយភូមិនាំគ្នាសម្រុកទៅមើលដើមចេកចម្លែក និងបន់ស្រន់សុំលេខឆ្នោតពីដើមចេក ចម្លែកមួយដើមនោះដោយសារតែគេមានជំនឿ្តតតគ្នាថា ៖
អ្នកលេងល្បែងនាំគ្នាទៅមើលលេខសំណាង ពីដើមចេកដែរចេញត្រយោងនៅកណ្តាលដើម។ ត្រយោងចេកនោះក្បាលផ្កាមានរូបរាង ដូចផ្កាឈូកអីចឹង។
ហើយអ្នកស្រុកនៅជិតនោះមាន ជំនឿថានាំលាភសំណាង ទើបពួកគាត់យកម្សៅក្រអូបមកជូត លើដើមចេកនោះសុំលាភសំណាង។
កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ថា ជិតដល់ថ្ងៃឆ្នោតចេញមានអ្នកភូមិមួយចំនួនជាពិសេសអ្នកលេងល្បែងទាំងនោះមកមើល ដើមចេកចម្លែកដែរចេញត្រយោងមកចំពាក់កណ្តាលដើមដូចផ្កាឈូក។
ហើយអ្នកលេងល្បែងបានយកធូបផ្កា និងក្រណាត់មាន៣ពណ៌នាំមកដើម្បីសុំលេខសំណាងចាប់ឆ្នោត។ គេបានរកឃើញថាផ្ទះខាងលើ ជាកម្មសិទ្ធិរបស់ លោកអ៊ុតនីយ៉ុមសាំង
អាយុ ៧៦ ឆ្នាំនិងអ្នកស្រីស្វេននីយ៉ុមសាំង អាយុ ៦៩ ឆ្នាំ មានទីលំនៅ ផ្ទះ លេខ២២៦ ភូមិ ១ ឃុំ ណងគីស្រុកកាប៊ីនបុរី។ ឃើញថានៅក្បែរផ្ទះមានដើមចេក ចម្លែកមួយដើមមានផ្កានៅកណ្តាលដើម។
ម្ចាស់ផ្ទះស្រឡាំងកាំង ខណៈគាត់រៀបនឹងកាប់ចេកឲ្យជ្រូកសីហើយ ក៏ឃើញថាដើមចេកបានចេញផ្កា ដូចផ្កាឈូកហើយមានផ្លែចេញមក ដូច្នេះហើយក៏យកក្រណាត់៣ពណ៌មកចងនៅនឹងដើម
ហើយត្រៀមធ្វើចង្ហាន់ ដើម្បីទទួលសុំលាភសំណាងនឹងសុំឲនាំមកនូវសំណាងល្អនៅពេលនេះ លោក អ៊ុតធី ដែលបានប្រទះ ឃើញដើមចេកចម្លែកនោះបាននិយាយថា ខណៈគាត់មកកាត់ស្មៅនៅទីនោះហើយមានដើមចេកដុះឡើងគាត់
ក៏បានកាត់ស្លឹកហើយនឹងកាបដើមចេកឲ្យជ្រូកស៊ីប៉ុន្តែគេឃើញថាដើមចេកនេះខុសពី ដើមចេកធម្មតាដោយមានដើមចេកនិងផ្លែនៅកណ្តាលដើម នៃផ្លែចេកគឺដូចជាផ្កាឈូក។
គាត់គិតថាដើមចេកនោះនឹងនាំសំណាង ដល់ ខ្លួននិងអ្នកភូមិ។ នៅពេលឮដំណឹង នេះអ្នកភូមិនាំគ្នាយកធូបទៀន និងដង្វាយផ្សេងៗទៅបួងសួងសុំសំណាង ពេញមួយថ្ងៃដោយគាត់ជឿថាដើមចេកនឹងនាំមកនូវសំណាងល្អ។
ដូច្នេះហើយគាត់បានយកម្សៅក្រអូបមក លាប លើដើមឈើដើម្បីសុំលាភ នាំសំណាងក្នុងការចាក់ឆ្នោតនៅពេលនេះ។
លេខដែលឃើញមានលេខ៨៣៧,៨៤,និង៨០ អ្នកភូមិយកលេខទៅលេងល្បែងសុំសំណាង ពីដើមចេកហើយអ្នកលក់ឆ្នោតបានបើកម៉ូតូកាត់មុខ ទិញលេខដែលគេឃើញ លើដើមចេកនោះតាមអ្នកភូមិផងដែរ…។
ភ្ញាក់ផ្អើលពេញភូមិ! នាំគ្នាសម្រុកទៅមើលដើមចេកចម្លែក និងបន់ស្រន់សុំលេខឆ្នោតពីដើមចេកចម្លែកមួយដើមនោះ ដោយសារតែគេជឿតគ្នាថា…
