តោះដើម្បីកុំអោយមានការសង្ស័យ!​ នៃការសន្និដ្ឋានរចនាប័ទ្មចម្លាក់ខ្មែរ និងបុរាណវិទូថៃ ការប្រៀបធៀបចម្លាក់នេះជាមួយចម្លាក់រចនាប័ទ្មបាពួន និងរចនាប័ទ្មផ្សេងទៀតរបស់ខ្មែរគឺយើងរកឃើញថា…

មុនចាប់ផ្តើមប្រមូលភស្តុតាងទាមទារចម្លាក់ខ្មែរទៅកាន់ប្រទេសថៃវិញ អ្នកបុរាណវិទូដ៏ល្បីល្បាញ លោក ទ្នង់ស័ក្តិ ហានវង្ស

បានធ្វើការពិនិត្យពិច័យលើចម្លាក់ខ្មែរដែលមាន រហ័សនាមថា golden boy យ៉ាងល្អិតល្អន់។ លោកបានផ្តល់ជាការសន្និដ្ឋានថា ចម្លាក់នេះពុំបានស្ថិតនៅក្នុង

រចនាប័ទ្មបាពួន ដូចដែលគេតែងតែនិយាយនោះទេ ផ្ទុយទៅវិញចម្លាក់នេះស្ថិតក្នុងរចនាប័ទ្ម ភិមាយ របស់ថៃ ដោយលោកសំអាងលើ គ្រឿងអលង្ការលើតួអង្គ និង

ចំណុចពិសេសបំផុត១ទៀតនោះគឺ កន្ទុយសំពត់ដែលទម្លាក់មកខាងមុខ ជាកន្ទុយត្រី២ជាន់ ដោយផ្នែកខាងលើនោះខ្លី ហើយផ្នែកខាងក្រោមវែង។

លោកអះអាងថា លក្ខណៈពិសេសបែបនេះ គេប្រទះឃើញតែនៅលើប្រាសាទភិមាយ តែប៉ុណ្ណោះ លោកសម្អាងលើចម្លាក់២កន្លែងដែលមាននៅលើប្រាសាទភិមាយនោះគឺ ត្រង់ចម្លាក់ព្រះឥសូររាំ

និងចម្លាក់ទ្វារបាលដែលមានលក្ខណៈពិសេសរួម គឺ មានទម្លាក់កន្ទុយសំពត់ចុះមកក្រោម២ជាន់។ ទាំងនេះហើយជាហេតុដែលធ្វើអោយ លោកសន្និដ្ឋានដោយមិនមានការសង្ស័យសោះឡើយ ថាចម្លាក់សំរិទ្ធនេះពិតជា រចនាប័ទ្មភិមាយ

យ៉ាងពិតប្រាកដ និងបានផ្តល់ការសន្និដ្ឋានបន្តទៀតថា ចម្លាក់នេះជាចម្លាក់ស្នងព្រះរូប នៃព្រះបាទជ័យវម្មនទី៦ ព្រះមហាក្សត្រខ្មែរដែលមានសទ្ធាចំពោះព្រះពុទ្ធសាសនា និងសាងប្រាសាទភិមាយជាប្រាសាទរាជ។

ដើម្បីអោយអស់ការសង្ស័យ អេតមីនបានធ្វើការប្រៀបធៀប ចម្លាក់នេះជាមួយចម្លាក់រចនាប័ទ្មបាពួន និងរចនាប័ទ្មផ្សេងៗទៀតរបស់ខ្មែរ យើងរកឃើញថា

មានចម្លាក់ខ្មែរជាច្រើន ទាំងក្នុងប្រទេសនិងក្រៅប្រទេស មានលក្ខណៈដូចគ្នានិងចម្លាក់ខាងលើ មានការតែងអលង្ការដូចគ្នា និង ជាពិសេសមានចម្លាក់ជាច្រើនទាំងនៅក្នុងសារមន្ទីរជាតិកម្ពុជា

និង សារមន្ទីរបរទេស ដែលមានប្រើប្រាស់ ការទម្លាក់កន្ទុយសំពត់២ជាន់ ខុសពីអ្វីដែលលោក ទ្នង់ស័ក្តិ អះអាងដោយសំអាងចម្លាក់តែ២ គឺ

ទ្វារបាល ប្រាសាទភិមាយ និង ព្រះឥសូររាំ ប្រាសាទភិមាយ (ដែលមានទម្លាក់ចុងសំពត់ដូចគបុរាណាចារ្យក់ត្រង់នេះបានហួសឆ្ងាយចេញពីរចនាប័ទ្មបាពួន(បែបភិមាយ)ហើយ ខិតទៅជិតរចនាប័ទ្មអង្គរវត្តវិញ)…។

Leave a Reply

Your email address will not be published.