កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅនេះបុរសជនជាតិថៃម្នាក់ដែលមានគណនីហ្វេបុកឈ្មោះ Samrit Saraphi
បានបង្ហោះព័ត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយ រហូតត្រូវបានសារព័ត៌មានថៃជាច្រើនយកទៅចុះផ្សាយព្រោងព្រាត។
ក្នុងសារដែលបុរសជនជាតិថៃនោះបានសរសេរគឺគាត់រៀបរាប់ពីរឿងចេកអាល់កាឡាំងដែលមានតម្លៃ ៥ម៉ឺនបាតឫស្មើរនិង ១៥៦០ដុល្លាជាងរបស់ម្ចាស់ចំការមួយកន្លែងក្នុងខេត្តសុរិន្ទ។
ក្នុងនោះគាត់បានរៀបរាប់អោយដឹងថា រឿងហេតុមួយបានកើតឡើងស្ថិតនៅផ្ទះរបស់ O Talanឃុំ Charas ស្រុក Buached ខេត្តសុរិន្ទ ជាកូនស្រីរបស់ម្ចាស់ចំការកៅស៊ូ។
ដោយO Talanបានទៅស្រោចទឹកកៅស៊ូរបស់នាងនៅចុងភូមិ ហើយក៏បានដើរឆ្លងកាត់ដោយចៃដន្យទៅដល់កន្លែងដើមចេកមួយដើមដែល ឪពុកនាងបានដាំវាជាច្រើនឆ្នាំកន្លងមកហើយ
ហើយនាងក៏បានឃើញដើមចេកនោះមានពណ៌ចម្លែកស្រដៀងនិងចេកដែលត្រូវបានគេចុះផ្សាយនៅក្នុងព័ត៌មាន ក៏ប៉ុន្តែនាងមិនច្បាស់នោះទេថាចេកនោះជាចេក អាល់កាឡាំងឫមិនមែនភ្លាមៗនោះ
នារីជាកូនម្ចាស់ចំការរូបនោះក៏យកទូរសព្ទ័របស់នាងមកថតចេកនោះ ហើយបង្ហោះវាទៅលើហ្វេបុកដើម្បីអោយអ្នកស្គាល់ចេកនេះជួយប្រាប់បន្ថែម។
ក្រោយមកក៏មានគេបញ្ជាក់ថាចេកនេះពិតជាចេកអាល់កាឡាំងពិតប្រាកដមែន នឹងបានទាក់ទងទិញចេកនេះក្នុងតម្លៃ៥ម៉ឺនបាត។ក្រោយពេលដែលព្រមព្រៀងតម្លៃគ្នារួចមក អ្នកទាក់ទងទិញចេកអាល់កាឡាំងក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់នារីរូបនោះដល់ខេត្តសុរិន្ទភ្លាមតែម្ដង។
គួរបញ្ជាក់ដែរថាឪពុករបស់នារីខាងលើបានរៀបរាប់បន្ថែមអោយដឹងថា ចេកទាំងអស់នេះ គឺជាចេកដែលបានដាំដុះនៅផ្ទះ ហើយត្រូវបានទុកចោលនៅក្នុងសួនច្បារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ចេកមួយដើមតម្លៃជាង៥ម៉ឺនបាត! ឫស្មើរ និង១៥០០ដុល្លាជាងកុំតែកូនស្រីគាត់ឃើញទាន់ កុំអីឪពុកគាត់កា.បចោលបាត់…
