ប្រភពពីស្រុកគេ៖ បើត្រឹមអត់បាយមនុស្សអាចរស់បានយូរថ្ងៃ តែបើអត់ទឹកច្បាស់ជាយ៉ាប់ហើយចំណែកឯសត្វ ក៏ដូច្នេះដែលមិនអាចទ្រាំទ្រនឹងការអត់ទឹកបានទេ។
ជាធម្មតាគឺតែងតែបញ្ចៀស ការតតាំងជាមួយមនុស្សដ៏ដោយ ក៏ប៉ុន្តែពេលជួបគ្រាអាសន្នអន់ក្រ ពស់ក៏លែងខ្វល់អ្វីទាំងអស់។
ពស់សាហាវយ៉ាងនេះស្រេកទឹកខ្លាំងពេក អំឡុងគ្រោះរាំងស្ងួតរហូតដល់ថ្នាក់វាហ៊ានប្រថុយចូលក្នុងភូមិមួយ នៅឥណ្ឌាដើម្បីមករកសុំទឹកផឹកពីអ្នកភូមិចិត្តល្អម្នាក់
កំពុងមើលថែទាំសត្វល្មូនមួយក្បាលនេះ ក្នុងមូលដ្ឋានរបស់គាត់ដោយគាត់ដឹងថាពស់នេះច្បាស់ណាស់ ថាស្រែកទឹកខ្លាំងហើយគេឃើញ
បុរសម្នាក់កំពុងស្រោចទឹកសុទ្ធ លើក្បាលពស់ខណៈដែល ពស់នោះខំប្រឹងផឹក ទឹកយ៉ាងត្រហេបត្រហបបំផុត។
បុរសម្នាក់នោះដោយដឹងថាស្ថានភាព អាចផ្លាស់ប្តូរទៅជាអាក្រក់គ្រប់ពេលនោះ បានកាន់ឧបករណ៍ចាប់ពស់ជានិច្ចដូច្នេះហើយ
គាត់អាចចាប់ពស់នេះបានក្នុង ករណីមានរឿងមិនស្រួលកើតឡើង។ មិត្តគាត់បានជួយចាប់កន្ទុយពស់ ដើម្បីទប់ស្កាត់វាពីការវាយប្រហារមកលើគាត់។
ហើយពស់វែកប្រវែង ៣,៦ ម៉ែត្រនេះត្រូវបានសង្គ្រោះនៅភូមិមួយក្នុងទីប្រជុំជន Kaiga ។
ដែលជាផ្នែកខ្លះនៃប្រទេសឥណ្ឌាដែរបានរងគ្រោះ ជួបគ្រោះរាំងស្ងួត ជាហេតុធ្វើឱ្យខ្វះទឹកជាខ្លាំងដល់មនុស្ស សត្វ និងរុក្ខជាតិផ្សេងៗទៀត…។
គួរឲអាណិតណាស់! ប្រទេសឥណ្ឌាជួបគ្រោះរាំងស្ងួតបឹងត្រពាំងរីងទឹកអស់រហូតដល់ថ្នាក់ ពស់វែកស្រែកទឹកខ្លាំងក៏ចេញមករកសុំទឹកផឹក…
