កសិករចិនចំណាស់ម្នាក់ នៅ តំបន់ Chengkou ខេត្ត Chongqing បាន រក ឃើញ ដាវបុព្វបុរស
ពីសម័យបុរាណ ដែលគាត់បាន ប្រើជាកាំបិត ក្នុងផ្ទះបាយអស់ជាច្រើនឆ្នាំ ។
កសិករ វ័យ៦០ឆ្នាំ គឺលោកតា Yi Shouxiang បានរកឃើញដាវនោះកាលពី ៥ ឆ្នាំ មុននៅពេលដែលគាត់ជីកដីស្រែ
លោកតា មិនបានដឹងថានេះជា ដាវបុព្វបុរសនោះទេ ក៏យកវាទៅសំលៀង ប្រើជាកាំបិតហាន់បន្លែក្នុងផ្ទះបាយ ។
បើយោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថាដាវសម័យបុរាណ មួយនេះស្ថិតក្នុងរជ្ជកាលខ្សែ រាជវង្ស Qing
ប្រហែលនៅក្នុងឆ្នាំ(១៦៤៤-១៩១២) គឺមានអក្សរតំណាងបី “Qing Long Jian” ដែលមានន័យថា ដាវ នាគ ខៀវ ។
ដោយឡែកដងរបស់ដាវគឺ ពុំឃើញមានជាប់មកជាមួយនោះ ទេ ។ ហើយដាវមួយនេះត្រូវបានមន្ត្រី រដ្ឋាភិបាលចិនរកឃើញនៅក្នុងភូមិដែល
លោកតា កសិកររស់នៅខណៈពេល ចុះ មក ស្វែងរក វត្ថុបុរាណ មកដាក់តាំងពិព័រណ៍ ។
មន្រ្តី រដ្ឋាភិបាលនឹងទាក់ទងឲ្យអ្នកជំនាញមកពិនិត្យ និងវាយតម្លៃដាវបុរាណមួយនេះបន្ថែមទៀតឲកាន់តែច្បាស់…។
ភ្ញាក់ផ្អើលណាស់! កសិករចំណាស់ម្នាក់រកឃើញដាវបុព្វបុរសពីសម័យបុរាណមួយដើមយ៉ាងមានតម្លៃ តែគាត់បែជាយកវាប្រើជាកាំបិតក្នុងផ្ទះបាយអស់ជាច្រើនឆ្នាំ…
